ព្រះសង្ឃ ៥៣វត្តនិងប្រជាពលរដ្ឋ នៅស្រុករមាសហែក និមន្តចូលរួម៖ ពិធីប្រស់ព្រំសុំសិរីសួស្តីរូបសំណាក់សត្វរមាស ដែលជានិមិត្តសញ្ញាតំណាងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រះសង្ឃ ៥៣វត្តនិងប្រជាពលរដ្ឋ នៅស្រុករមាសហែក និមន្តចូលរួម៖ ពិធីប្រស់ព្រំសុំសិរីសួស្តីរូបសំណាក់សត្វរមាស ដែលជានិមិត្តសញ្ញាតំណាងស្រុករមាសហែក។

 

 

ជាក់ស្តែង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ ព្រះសង្ឃ៥៣វត្ត និងបងប្អូនប្រជាពលរដ្ឋ នៅស្រុករមាសហែកនិមន្តចូលរួម៖ ពិធីប្រស់ព្រំសុំសិរីសួស្តីរូបសំណាក់សត្វរមាស ដើម្បីដេញជម្រះឧបទ្រពចង្រៃ សុំសិរីសួស្តីបួងសួងប្រាថ្នាសុំនូវសេចក្តីសុខ សេចក្តីចម្រើន។

 

កម្មវិធីនេះប្រព្រឹត្តទៅ នៅលើផ្លូវជាតិលេខ១៣ កែងខាងជើងសាលាស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការនិមន្តពី ព្រះអនុគណស្រុក ព្រះគ្រូចៅអធិការវត្តទាំង៥៣វត្ត លោក អុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូម៉ុល អភិបាលស្រុក និងលោកស្រី

លោក លោកស្រី អភិបាលរងនៃគណៈអភិបាលស្រុក លោក នាយក លោក លោកស្រី នាយករងរដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុករមាសហែក។

លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក

លោកប្រធានការិយាល័យប្រជាពលរដ្ឋលោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែកលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យទាំង១៣។

លោក លោកស្រី មេឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១៦ លោក លោកស្រី ស្មៀនឃុំទាំង១៦ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះកផងដែរ។

 

សូមបញ្ចាក់ ថា ព្រះសង្ឃ និងប្រជាពលរដ្ឋ និមន្ត/ចូលរួម៖ បង្ហាញពីការជួបជុំគ្នារវាងផ្នែកពុទ្ធចក្រ (ព្រះសង្ឃ) និងអាណាចក្រ (ប្រជាពលរដ្ឋ/ពុទ្ធបរិស័ទ) នៅក្នុងពិធីប្រស់ព្រំសុំសិរីសួស្តីរូបសំណាកសត្វរមាស ដែលជានិមិត្តសញ្គាស្រុក ពិធីបែបសាសនា ដើម្បីនាំមកនូវភាពស្អាតស្អំសិរីសួស្តី និងភាពចម្រុងចម្រើនដល់សហគមន៍ ក្នុងស្រុករមាសហែក ទាំងមូលផងដែរ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print