ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃ្លាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ភេទប្រុស ជនជាតិខ្មែរ សង្ស័យពាក់ព័ន្ធ នឹងករណីក្លែងបន្លំជាមន្ត្រីនគរបាល ដើរឆែកលិខិតឆ្លងដែនរបស់ភ្ញៀវនៅក្នុងកាស៊ីណូមួយកន្លែងស្ថិតនៅក្នុងក្រុងព្រះសីហនុ ។
ជនសង្ស័យចំនួន២នាក់មានឈ្មោះ
១-ឈ្មោះ ហម សាវី ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១ ស្នាក់នៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ថៃ រដ្ឋា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨៦ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន
-ទូរស័ព្ទ១គ្រឿង។
-នាឡិកាដៃ១គ្រឿង។
-ម៉ូតូ១គ្រឿង ម៉ាក SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AX-0444 ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់ ៕
ដោយ៖ សុរិយា










