ខេត្តកែប៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចខាងក្រោយស្នាក់ការគណបក្សប្រហែល ៣០០ម៉ែត្រ ដោយបានបង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញដើម្បីចុះពិនិត្យទីតាំងកើតហេតុ។
យោងតាមព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើត ហេតុ ជនរងគ្រោះមានភិនភាគដូចខាងក្រោមបានឱ្យដឹងថាសពមាន អាយុប្រហែល ៤០ឆ្នាំជាង,កម្ពស់ប្រហែល ១,៥០ម៉ែត្រជាង,សម្បុរ៖ ខ្មៅ និងមានពាក់កន្សែងជាប់ខ្លួន។
ប្រភពដដែលបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះក្រៅថា «តឿ» ដែលធ្លាប់មានគ្រួសាររស់នៅភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ប៉ុន្តែបានបែកបាក់ប្រពន្ធយូរមកហើយ។ ក្រៅពីនេះ ជនរងគ្រោះក៏អាចមានបងប្អូនបង្កើត ឬសាច់ញាតិរស់នៅឯស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផងដែរ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើកុសលវិច័យលើសព ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការស្លាប់ និងរៀបចំចាត់ចែងតាមនីតិវិធី។ អាជ្ញាធរនិងសមត្ថកិច្ច សូមអំពាវនាវដល់សាធារណជន ឬបងប្អូនប្រជាពលរដ្ឋណាដែលស្គាល់ ឬជាសាច់ញាតិនៃសពដែលមានភិនភាគខាងលើ សូមមេត្តាទាក់ទងមកកាន់សមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ ដើម្បីទទួលយកសពទៅ ធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុរិយា










