តាមពិត! បុរសជនជាតិចិនម្នាក់ បានស្រែកឡូឡា នៅក្បែររង្វង់មូលសម្តេចសង្ឃរាជ ជួនណាត បង្កឱ្យមានភាពភ្ញាក់ផ្អើល រកឃើញមានសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិជ្រាបថា កាលពីថ្ងៃទី១៩ ខែកញ្ញាថ្មីៗនេះ មានបុរសជនជាតិចិនម្នាក់ បានស្រែកឡូឡា នៅក្បែររង្វង់មូលសម្តេចសង្ឃរាជ ជួនណាត បង្កឲ្យមានភាពភ្ញាក់ផ្អើល។

 

បន្ទាប់ពីមានការភ្ញាក់ផ្អើល និងកកស្ទះនៅទី តាំងខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ និងបានបញ្ជូនបរុសជនជាតិចិនខាងលើនេះ មកកាន់កន្លែងរក្សាទុកបណ្តោះអាសន្ន Cargo នៅ ថ្ងៃ ដដែលនេះ។

 

ក្រោយទទួលបានបុរសជនជាតិចិនខាងលើរួចមក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីនគរបាលអន្តោប្រវេសន៍ ជំនាញ បានធ្វើការសាកសួរ បុរសជនជាតិចិន ខាងលើ បានឱ្យដឹងថា មូលហេតុដែលគាត់បាន ស្រែកឡូឡានៅទីសាធារណៈបែបនេះ ដោយសាររូបគេចង់ត្រឡប់ទៅប្រទេសកំណើតវិញ ហើយមិនមានអ្នកណាម្នាក់គំរាម កំហែងខ្លួននោះទេ គ្រាន់តែរូបគេខ្លួនឯងមានអារម្មណ៍ភ័យខ្លាច និងគិតថាមានគេតាមខ្លួន ជាក់ស្តែង មិនមាននោះទេ។

...

 

ក្រោយពីសាកសួររួច មន្ត្រីប្រចាំការបានធ្វើការតេស្តទឹកនោម លេីបុរសជនជាតិចិននោះ លទ្ធផល វិជ្ជមាន (ប្រភេទមេតំហ្វេតាមីន) ហើយបច្ចុប្បន្នបុរសជនជាតិចិនខាងលេីត្រូវបានរក្សាទុកដើម្បីត្រៀមបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print