ខេត្តបន្ទាយមានជ័យ៖ នគរបាលការពារព្រំដែនគោក៨៩១ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចនាំមនុស្សឆ្លងដែនខុសច្បាប់ ខណ:អូរព្រំដែនកំពុងជន់លិច។
សមត្ថកិច្ចបន្តថា អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក បោន សីហា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានសហការជាមួយកម្លាំងអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី២៤ ខែកញ្ញ្ញា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ បញ្ជូនឲ្យការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កសាងសំំណុំបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។
លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ បានឲ្យដឹងថា កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០និង៤០នាទី កម្លាំងសមត្ថកិច្ចចម្រុះបានបើកិច្ចប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ទី១. ឈ្មោះ ឆោម សុលី ភេទប្រុស អាយុ១៩ឆ្នាំ និងទី២. ឈ្មោះ ឈុំ ឌុល ភេទប្រុស អាយុ៥២ឆ្នាំ និងដកហូតវត្ថុតាង ខ្សែសម្រាប់ចម្លងចំនួនមួយដុំធំ និងការបាក់សម្រាប់ចម្លងចំនួន០១ ដែលពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុចក្បែរអូរព្រំដែន ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បញ្ជូនទៅឲ្យការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ទន្ទឹមគ្នានេះ សមត្ថកិច្ចជំនាញបានកំពុងបន្តស្រាវជ្រាវនិងបើកការស៉ើបអង្គេតបន្ថែមទៀត ដើម្បីរកអ្នកពាក់ព័ន្ធយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា










