ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖
១- ត្រង់អាជើងប៉ាវសៀមវ៉ៃជនបរទេសរាល់ថ្ងៃដូចអត់មានឮមាត់ទេ តែនៅកម្ពុជាអត់មានអីចំពោះជនបរទេស បែរជាទូតសហរដ្ឋអាមេរិកមឃាត់មិនឲ្យជនជាតិអាមេរិកកុំដើរចេញពីផ្ទះ?
២- កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀមថ្ងៃទី២៦តុលា២៥ គឺជាការផ្តួចផ្តើមគំនិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក?
៣- សៀមមិនព្រមគោរពនិងអនុវត្តកិច្ចព្រមព្រៀងនេះ មានន័យថាសៀមប្រមាថមើលងាយសហរដ្ឋអាមេរិក។
៤- តើសហរដ្ឋអាមេរិកសុខចិត្តឲ្យសៀមមើលងាយប្រធានាធិបតីខ្លួនប្ញទេ សហរដ្ឋអាមេរិកពិតជាមិនទុកឲ្យសៀមប្រមាថមើលងាយប្រធានាធិបតីខ្លួនជាមហាអំណាចទេ។
៥- តើសហរដ្ឋអាមេរិកទុកឲ្យសៀមប្រមាថសហរដ្ឋអាមេរិកតទៅទៀតឬ មិនអាចទេ?
៦- បើមិនអាចតើសរអានឹងចាត់វិធានការណ៍យ៉ាងណាលើសៀម ថាគង់មានថ្ងៃណាមួយសហរដ្ឋអាមេរិកនឹងធ្វើសៀមជាមិនខាន។
៧- សហរដ្ឋអាមេរិកមិនចរចាអត្រាពន្ធទំនិញសៀមនាំចូលសរអា គឺជាការព្រមានមួយលើសៀម។
៨- បន្តិចទៀតលោកត្រាំនឹងមានចំណាត់ការថ្មីៗទៀតដាក់សៀមជាមិនខាន ជាធម្មតាចៅហ្វាយមិនអនុញ្ញាតឲ្យអាយ៉ងប្រមាថមើលងាយទេ។
៩- លោកត្រាំមិនឲ្យអនុទិនជួបនៅញូវយ៉កកន្លងទៅ គឺជាការទះកំផ្លៀងសៀមមួយដៃទៅហើយ។
១០- បើសៀមនៅតែរឹងក្បាលដាក់ចៅហ្វាយ គង់មានថ្ងៃណាមួយចៅហ្វាយនឹងប្រដៅច្បាប់ជាមិនខាន?
ដោយ ៖ លោក សុខ ឥសាន










