ខេត្តឧត្តរមានជ័យ÷ មុខសញ្ញាដែលបងប្អូននិយមហៅ ថា អាក្រវឹលធំ ទើបចេញមកពីគុកមិនរាងចាលដើរលួចទ្រព្យសម្បត្តិបង្កការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋក្នុងទីរួមស្រុកអន្លង់វែង ត្រូវបានឃាត់ខ្លួនបញ្ជូនទៅចូលគុកវិញហើយ។
កាលពីពេលកន្លងទៅថ្មីៗនេះ ដោយមានការចង្អុល បង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងការដឹកនាំពីលោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានចាត់កម្លាំងផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអន្លង់វែង ចុះស្រាវជ្រាវបង្ក្រាប មុខសញ្ញា ឈ្មោះ ឆៃ គីនី ហៅសាក់ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាក ដែលបានលួចទូរសព្ទ ១ កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១២ និង ៤៧នាទី នៅចំណុចផ្ទះរបស់ ឈ្មោះ តី សាខន ហៅខន ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកសិករ។
បន្ទាប់ពីឃាត់ខ្លួនបានហើយ យើងបានធ្វើការដកហូតវត្ថុតាងវត្ថុតាងទូរសព្ទប្រគល់ទៅឱ្យជនរងគ្រោះវិញ។
បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕










