មហាសេដ្ឋីមានទ្រព្យច្រើនជាងគេនៅឥណ្ឌា ចូលក្នុងចំណោមអ្នកមានទ្រព្យកើនឡើងខ្លាំងបំផុត ៥ នាក់លើពិភពលោក

ចែករំលែក៖

Mukesh Ambani ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេនៅឥណ្ឌា បានចូលក្នុងចំណោមមហាសេដ្ឋី ៥ នាក់នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិកើនឡើងខ្លាំងបំផុតកាលពីថ្ងៃអង្គារ រួមជាមួយមហាសេដ្ឋីឧស្សាហកម្មបន្ទះឈីបអាមេរិក Jensen Huang។

 

យោងតាមទិន្នន័យទ្រព្យសម្បត្តិដែលធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែងរបស់ Forbes លោក Ambani ឈរនៅលេខ ៤ ក្នុងបញ្ជី ដោយទ្រព្យសម្បត្តិរបស់លោកកើនឡើង ២,៩ ពាន់លានដុល្លារ ឬកើន ៣,៧% បើធៀបនឹងថ្ងៃចន្ទ។

 

នៅពេលចេញផ្សាយព័ត៌មាននេះ លោក Ambani មានទ្រព្យសម្បត្តិសរុបប្រមាណ ៨២,៧ ពាន់លានដុល្លារ ដែលច្រើនជាងមហាសេដ្ឋីមានទ្រព្យច្រើនជាងគេលំដាប់ទី២ នៅឥណ្ឌា Gautam Adani ជិត ៤%។

 

ភាគហ៊ុនរបស់ក្រុមហ៊ុន Reliance Industries របស់លោក Ambani ដែលមានអាជីវកម្មជាច្រើនវិស័យ រួមមាន គីមីឥន្ធនៈ ប្រេង និងឧស្ម័ន ទូរគមនាគមន៍ និងពាណិជ្ជកម្មលក់រាយ បានកើនឡើង ២,៤៦% កាលពីថ្ងៃអង្គារ។

 

ទោះជាយ៉ាងណា សម្រាប់រយៈពេលពេញមួយឆ្នាំនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ២៣%។

 

Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គម Meta ឈរនៅលេខ ២ ក្នុងបញ្ជី ដោយទ្រព្យសម្បត្តិកើនឡើង ៤,៧ ពាន់លានដុល្លារ ខណៈ Jensen Huang ឈរនៅលេខ ៣ ដោយទ្រព្យសម្បត្តិកើនឡើង ៤,២ ពាន់លានដុល្លារ។

...

 

មហាសេដ្ឋីជប៉ុន Tadashi Yanai នាយកប្រតិបត្តិនៃក្រុមហ៊ុនម៉ូដយក្ស Uniqlo បានបញ្ចប់បញ្ជី Top 5 ដោយទ្រព្យសម្បត្តិរបស់លោកកើនឡើង ២,៩ ពាន់លានដុល្លារ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print