ខេត្តប៉ៃលិន ៖ យុវជនម្នាក់គិតខ្លី កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ដាច់ចិត្តចងកសម្លាប់ខ្លួន ព្រោះតែខឹងម៉ែសុំឲ្យចូលស្តីដណ្តឹងប្រពន្ធ ម៉ែថាអត់ទាន់មានលុយ ។
ហេតុការនេះបានកើតឡើងនៅភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ យុវជនរូបនឡឈ្មោះ ឆែម ចាន់ថន អាយុ៣១ឆ្នាំ មុខរបរធ្វើចំការ ។ តាមការអះអាងពីក្រុមគ្រួសារប្រាប់សមត្តកិច្ចថា ពីរបីថ្ងៃមុនជនរងគ្រោះបានសុំម្តាយចូលដណ្តឹងប្រពន្ធ តែម្តាយបានបដិសេធន៍ដោយសារតែពុំទាន់មានលុយ ។ បន្ទាប់
មកក៏មានការឈ្លោះប្រកែកគ្នា ជារឿយៗ រវាងម្តាយ និងកូន លុះមកដល់ព្រឹកថ្ងៃកើតហេតុ ក៏បានឃើញជនរងគ្រោះធ្វើអត្តឃាតដោយចងក.សម្លាប់ខ្លួនរួចបាត់ទៅហើយ ។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ឲ្យសារចងករធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ។ សាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សហការី