នគរបាលអន្ដោប្រវេសន៍ត្រៀមបញ្ជូនជនជាតិវៀតណាមជិត២០នាក់ពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន ១៩នាក់ ក្នុងនោះស្រី២នាក់ដែលចាប់ ខ្លួនមកពីតាមបណ្ដាខេត្ដនឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជាក្នុងពេលឆាប់ៗ នេះ ។ នេះបើតាមការឱ្យដឹងពីប្រធាននាយក ដ្ឋានស៊ើបអង្កេតនិងអនុវត្ដន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ទោ អ៊ុក ហៃសិលា ។

sddw

លោកឧត្ដមសេនីយ៍ទោ អ៊ុក ហៃសិលា បានបញ្ជាក់ថា ជនជាតិវៀតណាម១៩ នាក់បន្ថែមទៀតក្នុងនោះស្រី២នាក់ ដែល ចាប់ខ្លួនមកពីខេត្ដព្រះវិហារ១៦នាក់និងខេត្ដកំពង់ធំ៣នាក់ កាលពីថ្ងៃទី១៦សីហា ២០១៥ នឹងត្រូវបណ្ដេញចេញពីប្រទេស កម្ពុជាយ៉ាងយូរសបា្ដហ៍ក្រោយ ។ ជាទូទៅ សមត្ថកិច្ចបានបញ្ជាក់ថា ការបណ្ដេញ ចេញជនជាតិវៀតណាមទាំងនេះ គឺពាក់ ព័ន្ធពីបទលួចឆ្លងដែនចូលមករស់នៅ ប្រទេសកម្ពុជាដោយខុសច្បាប់គ្មាន លិខិតឆ្លងដែន សៀវភៅកាងារឬហួស សុពលភាពជាដើម ។ តាមច្បាប់កម្ពុជា ជនបរទេសមកធ្វើការនៅក្នុងប្រទេស កម្ពុជាមិនមានសៀវភៅបញ្ជាក់ពីក្រសួងការងារនឹងត្រូវផាកពិន័យថវិកាចូល រដ្ឋចំនួន៥០ម៉ឺនរៀលសម្រាប់ជនជាតិ បរទេសម្នាក់ ។ ប៉ុន្ដែប្រសិនបើមិនមាន ឯកសារទាំងអស់គឺសមត្ថកិច្ចនឹងត្រូវ បណ្ដេញចេញពីប្រទេសកម្ពុជា ។

ជាមួយគ្នានោះសមត្ថកិច្ចបានអំពាវ នាវដល់ជនបរទេសទាំងអស់ដែលចូលមករកស៊ីនិងធ្វើការនៅក្នុងប្រទេសកម្ពុជា ត្រូវមានឯកសារពាក់ព័ន្ធ លិខិតឆ្លងដែន សៀវភៅការងារចេញដោយក្រសួង កាងារនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត បើពុំនោះទេ នៅពេលសមត្ថកិច្ចរក ឃើញថារស់នៅមិនស្របច្បាប់នោះ សមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការយោគយល់ឡើយ ។

បើយោងតាមរបាយការណ៍របស់នគរបាលអន្ដោប្រវេសន៍បានបញ្ជាក់ថា ចាប់ តាំងពីឆ្នាំ២០១៤រហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចបានរកឃើញជនជាតិវៀត ណាមខុសច្បាប់សរុបចំនួន២.៣០០នាក់ហើយ និងបានឃាត់ខ្លួនជនបរទេសដែល មកស្នាក់នៅខុសច្បាប់នៅទឹកដីកម្ពុជាចំនួន៤៣សញ្ជាតិសរុបជាង៣.០០០នាក់ ហើយត្រូវបានបណ្ដេញចេញទៅប្រទេសដើមវិញ ៕

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print