រាជធានីភ្នំពេញ៖ ដោយមានសេចក្តីរាយការណ៍ថា ម្ចាស់រោងកម្មករ អង្គការស្នាមញញឹមនៃកុមារបាន សង់រោងសំរាប់កម្មករស្នាក់នៅ ដែលការសង់នេះ បានរំលោភយក ចំណីផ្លូវសាធារណៈ លោក ថេង សុថុល អភិបាលរង ខណ្ឌសែនសុខតំណាងលោក លី សាវេត អភិបាល គណៈអភិបាលខណ្ឌសែនសុខ និងលោក តាន់ ណា វិន ចៅសង្កាត់ទឹកថ្លា លោកបានដឹកនាំកម្លាំង ចុះធ្វេីការអប់រំណែនាំ ម្ចាស់រោងកម្មករ ដែលសាងសងរំលោភយកដីរដ្ឋ កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៧ ខែសូហា ឆ្នាំ២០១៥ នៅភូមិ អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពពីលោក ថេង សុថុល អភិបាលរងខណ្ឌ សែនសុខបានអោយដឹងថា ម្ចាស់ទីតាំងខាងលេីមាន ឈ្មោះ ម៉ម គីមសុខ ភេទប្រុស អាយុ ៣៣ មេការតំណាងអង្គការស្នាមញញឹមនៃកុមារ ។
លោកបន្តថា ម្ចាស់រោងកម្មត្រូករ ខាងលេីត្រូវ រេីរុះចេញក្នុងរយៈពេល១ថ្ងៃ បេីម្ចាស់ ទីតាំងខាលមិនអនុវត្តន៍តាមការណែនាំ ខាងសាលាខណ្ឌ និងអនុវត្តតាមច្បាប់រដ្ឋបាលនិង មិនទទួលខុសត្រូវរាល់ការបាត់បង់ទេ ពេលចុះមកពិនិត្យលេីកក្រោយឡេីយ ៕
ដោយ៖ តុងសីហា