ទុស្សេខ្សែភ្លើងក្លាយជាអគ្គីភ័យឆេះផ្ទះមួយខ្នងហ្មត់ទាំងថ្ងៃ សមត្ថកិច្ចជួយមិនទាន់ព្រោះអត់ដឹង

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖  អគ្គិ​ភ័យ​ដែល​ម្ចាស់ផ្ទះ​អះអាង​ថា ផ្ដើម​ចេញពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី បាន​លេប​ត្របាក់​យក​អស់​ផ្ទះ​មួយ​ខ្នង រួម​ទាំង​ទ្រព្យសម្បត្តិ​ផង នៅវេលា​ម៉ោង​១​និង​៣​នាទី​រសៀល​ថ្ងៃ​ទី​០១ វិច្ឆិកា ឆ្នាំ២០២៦ នៅ​ចំណុច​ភូមិ​ព្រៃ​ទទឹង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ប៉ុន្តែ​សមត្ថ​កិច្ច​មិន​បាន​ជួយ​អន្តរា​គម​ន៍​​ទាន់​ពេល​ទេ ព្រោះ​មិន​បានដឹង​តាំងពី​ដំបូង​មក ​។

​លំនៅ​ឋាន​ដែល​ត្រូវ​ព្រះ​អគ្គិលេប​យក​អស់​គ្មាន​សល់​នេះ មាន​ម្ចាស់​ឈ្មោះ យេ​ន នឿ​ន ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ​ ។ ផ្ទះ​របស់​គាត់​ ហាក់​ស្ថិត​នៅ​ដាច់​ស្រ​យាល​​បន្តិច​ពី​អ្នក​ភូមិ  ដូច្នេះ​ហើយ​ទើប​អ្នក​ភូមិ​ភាគច្រើន​មិន​បានដឹង  រីឯ​មន្ត្រី​មូលដ្ឋាន​ក៏​មិន​បានដឹង​ដែរ  នៅ​ពេល​អគ្គិ​ភ័យ​នេះ​​បាន​កើតឡើង ​។

​លោក សេង លុ​ច អធិការ​នគរបាលស្រុក​ថ្មគោល​ប្រាប់​ថា  សមត្ថកិច្ច​មិន​បាន​ចុះ​ជួយ​អន្តរាគមន៍​ទេ​ នៅ​ពេល​អគ្គិភ័យ​នេះ​​បាន​កើតឡើង ព្រោះ​មន្ត្រី​មូល​ដ្ឋាន​មិន​បាន ដឹង​ពី​ដំបូង។ លុះ​ភ្លើង​ឆេះ​អស់​ ទើប​គេ​រាយ​ការ​ណ៍​​ប្រាប់​ សមត្ថកិច្ច  តែ​លំនៅ​ឋាន​នោះ​បាន​ក្លាយជា​ផេះ​អស់​​ទៅ​ហើយ​ ។ ​លោក​អធិការ​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​ទ​ទួ​ល​ព័​ត៌​មាន​នេះ មន្ត្រី​បុ​ស្ដិ៍​​រដ្ឋ​បាលបាន​ចុះ​ទី​សួរនាំ​ម្ចាស់ ផ្ទះ​អំពី​មូលហេតុដែល​នាំ​ឲ្យ​កើត​មាន​អគ្គិ​ភ័យ​នេះ  ហើយ​ម្ចាស់ផ្ទះ​បាន​ទ​ទួ​ល​ស្គា​ល់​ថា អគ្គិ​ភ័យ​នេះ បាន​ផ្ដើម​ចេញពី​ទុ​ស្សេ​ខ្សែភ្លើង ដែល​គាត់​បាន​ចង​ផ្ដុំ​គ្នា​ ។

​ប៉ុន្តែ​យ៉ាងណា បើ​តាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រៅពី​អស់​ផ្ទះ​មួយ​ច្ន​ង ទ្រព្យសម្បត្តិ​ទាំងអស់​​ក៏​គ្មាន​សេសសល់​ដែរ តែ​សំណាងល្អ​ពុំ​មាន​គ្រោះថ្នាក់​ដល់​កូនចៅ​ដែល​មាន​សមា​ជិក​រហូត​ដល់​ទៅ​០៥​នាក់​ឯណោះ​ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print