ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញយុវជនជាកម្មកររោងចក្រម្នាក់បានយកខ្សែរចងកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦:៣០នាទីយប់ត្រូវនិងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ១០៣ ក្នុងសង្កាត់ទួលសង្កែ ទី១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
សពមានឈ្មោះ ហុងគីសុង ឡៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបកម្មករោងចក្រ មានស្រុកកំណើរ រសនៅភូមិ៍ដីស្រុតឃុំកោះ រការ ស្រុកពាមជរ ខេត្តព្រៃវែង។
តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ ដោយជនរងគ្រោះបានចេញពីបន្ទប់ទៅធ្វើការរោងចក្រដូចសពមួយដង លុះមកដល់វេលាថ្ងៃត្រង់ជនរងគ្រោះបានចេញពីធ្វើការមកបន្ទប់ជួលម្នាក់ឯងក្រោយមកក៏យកខ្សែគោចងភ្ជាប់និងដែក រួចចងកសម្លាប់ខ្លួនតែម្តងទៅ ។
ប្រភពដដែលពីក្រុមគ្រួសារបានឲ្យដឹងទៀតថា លុះមកដល់វេលាម៉ោង ៦ល្ងាចពួកគាត់ក៏ចេញពីធ្វើការហើយគោះទ្វារមិនបើកហៅមិនឮក៏សម្រេចចិត្តធាក់ទ្វារចូលទៅខាងក្នុងស្រាប់តែប្រទះឃើញយុវជនខាងលើនោះចងកសម្លាប់ខ្លួនបាត់ទៅហើយ។រួចនាំគ្នារាយការទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យទៅលើសព។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យនិងធ្វេីកោសល្យវិច័្ចយលេីសព ក្រោយពិនិត្យរួច កីធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










