Como ស្មើកំណត់ត្រាជ័យជម្នះធំបំផុតក្នុង Champions League ក្រោយបំបាក់ Lens ក្នុងលទ្ធផល ៩-១

ចែករំលែក៖

ក្រុម Como បានស្មើកំណត់ត្រាជ័យជម្នះធំបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់ UEFA Champions League បន្ទាប់ពីយកឈ្នះក្រុម Lens យ៉ាងចាស់ដៃក្នុងលទ្ធផល ៩-១ កាលពីថ្ងៃពុធ ដោយពង្រឹងទីតាំងរបស់ខ្លួនក្នុងចំណោមក្រុមកំពូលទាំង ៨ ជាមួយនឹងជ័យជម្នះ ៣ លើក ក្នុងការប្រកួត ៤ លើកចុងក្រោយ។

 

ក្រុមមកពីប្រទេសអ៊ីតាលីមួយនេះ បានតាមស្មើកំណត់ត្រាជ័យជម្នះដោយគម្លាត ៨ គ្រាប់ ដែលក្រុម Liverpool និង Real Madrid ធ្លាប់ធ្វើបាន តាមរយៈការយកឈ្នះក្រុម Besiktas និង Malmo ក្នុងលទ្ធផល ៨-០ នៅក្នុងទឹកដីរៀងៗខ្លួន។ ជាមួយគ្នានេះ Como ក៏បានក្លាយជាក្រុមទី២ បន្ទាប់ពី Bayern Munich ដែលអាចរកគ្រាប់បាល់បាន ៩ គ្រាប់ ក្នុងការប្រកួត Champions League មួយលើក។

 

ក្រោយពីយកឈ្នះ Manchester United ក្នុងលទ្ធផល ៤-១ ក្រុម Como បានបន្តបង្ហាញទម្រង់លេងយ៉ាងលេចធ្លោមួយទៀត ដោយក្លាយជាក្រុមដំបូងគេចាប់តាំងពីឆ្នាំ ១៩៧១ ដែលអាចរកគ្រាប់បាល់បាន ៩ គ្រាប់ ក្នុងការប្រកួតក្រៅដីនៅពានរង្វាន់ European Cup។ ជ័យជម្នះនេះបានជួយឱ្យពួកគេឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាង ដោយមាន ៩ ពិន្ទុ។

 

Como បាននាំមុខ ៣-០ នៅចប់តង់ទី១ ខណៈកីឡាករ Anastasios Douvikas រកបាន ២ គ្រាប់។ បន្ទាប់ពីចូលតង់ទី២ ពួកគេបានបន្ថែមគ្រាប់បាល់ ៥ គ្រាប់ទៀត ក្នុងរយៈពេលត្រឹមតែ ២២ នាទី។

 

Douvikas បានបញ្ចប់ការស៊ុតបាល់បញ្ចូលទីរបស់ខ្លួនដោយសម្រេចបាន Hat-trick ក្នុងអំឡុងពេលនោះ ខណៈ Ruben Aguilar អាចរកបានមួយគ្រាប់សងវិញសម្រាប់ Lens មុនពេល Matteo Papaccioli បន្ថែមគ្រាប់ទី៩ ឱ្យ Como នៅម៉ោងបន្ថែមចុងក្រោយនៃការប្រកួត។

...

 

ចំណែក Lens បានកត់ត្រាបរាជ័យដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរបស់ក្លឹបបារាំងក្នុងប្រវត្តិសាស្ត្រការប្រកួតនេះ ហើយបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ៣៣ ដោយមានត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print