ភ្នំពេញ៖ នៅព្រឹថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១០:៤០នាទី កម្លាំង សន្តិសុខមណ្ឌល៣ នៃផ្សារអូរឫស្សី ចាប់បានជន ល្មើសចំនួន០៤នាក់ ដែលជាមុខសញ្ញាចាស់ (លូកកាបូប) បានធ្វើសកម្មភាព លូកកាបូបយកទូរស័ព្ទដៃចំនួន១គ្រឿងពីអតិថិជនផ្សារអូរឫស្សី នៅចំនុចមុខតូបលេខ B.២៩. ៦២,១០៩ (លក់គ្រឿងកាឡៃ ជាន់ឡៅតឿ) ជនល្មើសទាំង៤ មានឈ្មោះ៖
១- ជា វន្នី. ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅ ម្តំុផ្លូវរថភ្លើង (ក្រោយវត្តនាគវន្ត័)
២- យិន សាម៉ារ៉ា. ភេទប្រុស អាយុ១០ឆ្នាំ. ទីលំនៅ ម្តំុផ្លូវរថភ្លើង (ក្រោយវត្តនាគវន្ត័)
៣- ចាន់ ស្រីកា. ភេទស្រី អាយុ ១៩ឆ្នាំ. ទីលំនៅ ម្តំុផ្លូវរថភ្លើង (ក្រោយវត្តនាគវន្ត័)
៤- សំ ស្រីលក្ខ័. ភេទស្រី អាយុ២៥ឆ្នាំ. ទីលំនៅ ម្តំុផ្លូវរថភ្លើង (ក្រោយវត្តនាគវន្ត័)
ក្រោយពីគណះកម្មការផ្សារ បានធ្វើកំណត់ហេតុសាកសួរ រអប់រំណែនាំរួច បានបញ្ជូនជន ល្មើសឱ្យប៉ូលីសប្រចាំការផ្សារអូរឬស្សី ដើម្បីធ្វើដោះស្រាយបន្ត និង បានប្រគល់ទូរស័ទ្ទដៃជូនម្ចាស់វិញ រួចរាល់ផងដែរ ៕