កូរ៉េខាងជើងព្រមានអាមេរិកថានឹងប្រើប្រាស់បរមាណូវាយប្រហារ

ចែករំលែក៖

កូរ៉េខាងជើងព្រមានអាមេរិកថា ប្រទេស នេះនឹងបន្តសាកល្បងគ្រាប់បែកបរមាណូជាបន្តទៀត ហើយវាយប្រហារអាមេរិក ដោយគ្រាប់បែកបរមាណូប្រសិនបើកម្លាំងបរមាណូអាមេរិកមានសកម្មភាពប្រឆាំង កូរ៉េខាងជើងនោះ។

កាលពីថ្ងៃអាទិត្យកន្លងមកអាមេរិក បានគំរាមកំហែងក្រោយពេលប្រទះឃើញកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបរាជ័យ។ ទន្ទឹមនឹងនោះអាមេរិកបានប្រកាសថាកម្លាំងទាហានមានការត្រៀមលក្ខណៈទប់ទល់នឹងសកម្មភាពឌឺដងរបស់កូរ៉េខាងជើងក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងត្បូងនិងជប៉ុនក្នុងការធានាសន្តិសុខនៅក្នុងតំបន់។

ឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិកកូរ៉េខាងជើងបានព្រមានថា នឹងមិនអង្គុយ ស្ងៀមទៀតឡើយប្រសិនបើអាមេរិកកាន់តែជ្រៀតជ្រែកចូលជ្រៅនៅក្នុងបញ្ហាកូរ៉េខាងជើង។

លោក Lee Yong Pil មន្ត្រីជាន់ខ្ពស់របស់ កូរ៉េខាងជើងបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយបណ្តាញព័ត៌មាន NBC news ថា «អាមេរិកមានអាវុធបរមាណូនៅក្បែរឆ្នេរសមុទ្ររបស់យើងសំដៅមកលើប្រទេសយើង និងមេដឹកនាំរបស់យើង គីម ជុងអ៊ុន»។

លោក លី បញ្ជាក់ថា កូរ៉េខាងជើងនឹងបន្តសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ និងទី៧ ទី៨ជាបន្តទៀត។ យើងមានអាវុធបរមាណូគឺដើម្បីការពារប្រទេសជាតិ។ ទាំងនោះគឺជាគោលនយោបាយរបស់យើង ចំពោះកម្មវិធីបរមាណូ។

កន្លងមកអាមេរិកបានឲ្យដឹងថា មន្ត្រី យោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែតុលាបានឯកភាពគ្នា សហការទប់ទល់នឹងកូរ៉េខាងជើង។ ទន្ទឹម នឹងនោះអាមេរិកក៏បានអំពាវនាវឲ្យទីក្រុងព្យុងយ៉ាងរក្សាការអត់ធ្មត់មិនត្រូវមានសកម្ម ភាពខ្វះការទទួលខុសត្រូវនោះឡើយ។

នៅក្នុងសេចក្តីប្រកាសមេបញ្ជាការកងទ័ពអាមេរិកលោក Joseph F. Dunford និងសមភាគីកូរ៉េខាងត្បូង លោក Lee Sun Jin ព្រមទាំងជប៉ុន លោក Katsutoshi Kawano បានឈានដល់កិច្ចព្រមព្រៀង ខាងលើនៅក្នុងជំនួបពិភាក្សាត្រីភាគីនៅ ទីក្រុងវ៉ាស៊ីនតោន។

មន្ត្រីយោធាប្រទេសទាំងបីក៏បានពិភាក្សា ទៅលើការសាកល្បងគ្រាប់បែកបរមាណូ របស់កូរ៉េខាងជើងលើកទី៥ក៏ដូចជាគម្រោង សាកល្បងជាបន្តទៀត។

មន្ត្រីយោធាប្រទេសទាំងបីបានបញ្ជាក់ថា ការសាកល្បងគ្រាបបែកបរមាណូគឺជាការបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយ ប្រទេសទាំងនេះនឹងសហការយ៉ាងជិតស្និទ្ធ បំផុតសម្រាប់ទប់ទល់សកម្មភាពរបស់កូរ៉េខាងជើង។

កិច្ចសហការរបស់ប្រទេសទាំងបីកើតឡើងក្នុងពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃអាច ផ្ទុះសង្គ្រាមកើតឡើងគ្រប់ពេលវេលា៕

north_korea_generic_17104352 north-korea-anniversa_nh-1_171041921

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print