សៀមរាប៖ ក្មេងម្នាក់ចុះងូតទឹកនៅខាងកើតស្ថានីជញ្ជីងថ្លឹងរថយន្តស្រុកពួក ចំណុចស្ពានតាហ៊ីងបណ្ដាលឲ្យលង់ស្លាប់ ករណីនេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
លោក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា មូលហេតុដែលនាំឲ្យក្មេងប្រុសលង់ទឹកស្លាប់ គឺបណ្ដាលមកពីក្មេងរងគ្រោះចុះងូតទឹកទាំងខោខៅបោយ ធ្វើឲ្យក្មេងហែលទឹកមិនរួចហើយបានលិចចូលទៅក្នុងទឹកបាត់ប្រហែលជា១ម៉ោងក្រោយ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាលស្រុកចុះរាវរកឃើញយកមកជួយធ្វើចលនា តែអកុសល្យក្មេងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្មេងរងគ្រោះមានឈ្មោះ គង់ ភក្តី ហៅគល់ ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ ។
បន្ទាប់មកសមត្ថកិច្ចធ្វើកុសលវិច្ច័យរួចសន្និដ្ឋានថាពិតជាស្លាប់ដោយសារលង់ទឹកមែន ពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡើយទើបប្រគល់សាកសពឲ្យសាច់ញាតិនិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៊ុនរិទ្ធី