ភ្នំពេញ៖ នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦នេះ ជំនន់ស្ទឹងព្រែកត្នោតនៅតែមិនទាន់ស្រកចុះ ដោយសារមានភ្លៀងធ្លាក់បន្តបន្ទាប់ ។
– ធារទឹកស្ទឹងព្រែកត្នោត កើនឡើងដល់ទៅប្រមាណ ១.២៥០ ម៉ែត្រគូប ក្នុង ១ វិនាទី ។
– ដោយមានការចាត់តាំង ដឹកនាំបញ្ជាច្បាស់លាស់ក្នុងការគ្រប់គ្រង និងបង្វែរទឹកជំនន់ តាមរយៈអាងទឹកតាសាល ទ្វារទឹករលាំងជ្រៃ ទ្វារទឹក ៧ មករា ( កំពង់ទួល ) និងប្រឡាយមេ ប្រឡាយរង មួយចំនួនទៀត ក្រសួងបានកំណត់ធារទឹកឲ្យហូរចេញពីទំនប់ ៧ មករា ចូលស្ទឹងព្រែកត្នោត ផ្នែកខាងក្រោម តែ ៧០០-៨០០ ម៉ែត្រគូបប៉ុណ្ណោះ ក្នុង ១ វិនាទី ។
– បើបណ្តោយឲ្យទឹកជំនន់ហូរតាមធម្មជាតិ មហន្តរាយធ្ងន់ធ្ងរនឹងកើតមានសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ៕
...