ផ្លូវបេតុងឆ្អឹងដែក ប្រវែង៨៥០ម៉ែត្រ ត្រូវបានបើកការដ្ឋានស្ថាបនានៅសង្កាត់ពន្សាំង

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវបេតុងក្រាលឆ្អឹងដែកប្រវែង ៨៥០ ម៉ែត្រនិងទទឹង៦ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូនិថិអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាលនៃគណៈអភុបាលខណ្ឌ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ សមាជិសមាជិការ លោកនាយក នាយករង ចៅសង្កាត់និងមន្ត្រីសាលាខណ្ឌ និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ បានបើកការដ្ឋានស្ថាបនានៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ថ្លែងនៅក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវបេតុងនោះផងដែរ លោកសុខ សម្បត្តិ អភិបាលខណ្ឌបានលើកឡើងថា បច្ចុប្បន្នប្រទេសយើងមានការអភិវឌ្ឍច្រើនលើគ្រប់វិស័យ ទាំងផ្លូវ ថ្នល់ ស្ពាន ។

លោកបានបន្តថា ជារៀងរាលលឆ្នាំ ការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ ដោយផ្តោតសំខាន់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវ និងលូ ជាអាទិភាពគឺស្ថាបនាផ្លូវនិងប្រព័ន្ធលូ បង្ហូរទឹកសំអុយ ឲ្យមានលក្ខណៈល្អប្រសើ និងមានគុណភាព សមស្របតាមតម្រូវការរបស់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងប្រសាសន៍ដឹកនាំរបសល លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយផ្តោតការយកចិត្តតាមរូបមន្ត ៣. ២ .១ ៖

ទី១. ចរាចរ លូទឹក ប្រឡាយទឹក និងសំរាម ទី ២. សហគមន៍ ដើម្បីអភិវឌ្ឍន៍ នៅនឹងកន្លែង និងទី៣.ផ្តើមការអភិវឌ្ឍ។

ក្នុងនោះផងដែរលោកសុខ សម្បត្តិ ក៌បានធ្វើការណែនាំមួយចំនួនដូចខាងក្រោម គណៈកម្មាការត្រួតពិនិត្យការអនុវត្តគម្រោងខណ្ឌ ត្រូវតាមដានជាប់ជាប្រចាំ ចំពោះក្រុមហ៊ុន ដែលជាអ្នកទទួលការ ក្នុងការអនុវត្តគម្រោង។ ដោយឡែកចំពោះក្រុមហ៊ុន ត្រូវខិតខំរក្សាឲ្យបាននូវក្រមសីលធម៌ គោរពឲ្យបានជាដាច់ខាតនូវកិច្ចសន្យាទទួលដែលខ្លួនបានចុះហត្ថលេខារួចហើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលរស់នៅជាប់តាមផ្លូវដែលត្រូវស្ថាបនាសាងសង់នោះ សូមមានការយោគយល់បើប្រសិនមានការប៉ះពាល់៕

theoun-2 theoun-1 theoun-4 theoun-3theoun-5

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print