ថ្ងៃ​២៨តុលា​ តុលាការ​កំពូល​បើក​សវនាការ​សំណុំ​រឿង​លោក​ កឹម​ សុខា​ ​

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទ ” បដិសេធក្នុងការចូលខ្លួន ” ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។ នេះបើយោងតាមដីកាកោះរបស់តុលាការកំពូល ។

សវនាការ នេះ ដឹកនាំ ដោយ លោក ឃឹម ប៉ុណ្ណ អនុប្រធាន តុលាការ កំពូល និង លោក អ៊ុក គឹមសិទ្ធិ ជា តំណាង មហា អយ្យការ ។

គួររំលឹកថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ ” បដិសេធក្នុងការចូលខ្លួន ” តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។

ទាំងពេលជំនុំជម្រះនិងពេលប្រកាសសាលក្រម លោក កឹម សុខា និង ក្រុមមេធាវី ពុំបានបង្ហាញវត្តមានឡើយ ។ ប៉ុន្តែតុលាការ នៅតែបន្តនីតិវិធី ដោយយល់ឃើញថា នេះជាបទល្មើសមជ្ឈិម ហើយតុលាការបានជូនដំណឹងដល់លោកកឹម សុខា ក៏ដូចជាមេធាវីរួចរាល់ហើយ តែពួកគេមិនចូលមកដោយខ្លួនឯង ។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាប់ចោទពីបទ ” បដិសេធក្នុងការចូលខ្លួន ” តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ព្រោះកន្លងមក លោក កឹម សុខា ខកខានពីរលើកក្នុងការចូលបំភ្លឺតុលាការ ក្នុងនាមសាក្សីករណីសញ្ចារកម្មដែលមាននាងខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ ៕

image image

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print