អគ្គនាយកដ្ឋានកាំកុងត្រូលអំពាវនាវឲ្យអ្នកលក់ដូរត្រូវគិតពីផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

ចែករំលែក៖

ខេត្តកណ្តាល៖ ដើម្បីការពារដល់សុខភាពប្រជាពលរដ្ឋទូទាំងប្រទេស លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានធ្វើការអំពាវនាវដល់អ្នកលក់ដូរភេសជ្ជៈ និងម្ហូបអាហារទូទៅ ត្រូវគិតពីបញ្ហាសុខភាពអ្នកបរិភោគជាចម្បង ព្រោះម្ហូបអាហារដែលមានសារធាតុគីមី និងហួសកាលបរិច្ឆេតធ្វើឲ្យប៉ះពាល់ធ្ងង់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ។

សារអំពាវនាវនេះបានធ្វើឡើងនៅគ្រាដែលលោកប្រធានអគ្គនាយកដ្ឋានកាំកុងត្រូលអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីអំពីសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ នៅក្នុងវិទ្យាល័យជ័យវរ្ម័នទី៧ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។ ក្នុងពិធីនេះដែរ មានការចូលពីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងស្រុកសរុបជាង១០០០នាក់ ។

លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើបទបង្ហាញពីផលប៉ះពាល់មកលើសុខភាពអ្នកប្រើប្រាស់មានខ្លឹមសារដូច្នេះថា បញ្ហាសុខភាពជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ដោយឡែកអគ្គនាយកដ្ឋានកាំកុងត្រូលបាននិងកំពុងរឹតបណ្តឹងនិងពង្រឹងលើមុខជំនាញរបស់ខ្លួនពាក់ព័ន្ធចំណីអាហារ និងការនាំចូលផលិតផលម្ហូបអាហារពីបរទេសក្នុងគោលដៅរួមការពារសុខភាពរបស់ប្រជាពលរដ្ឋ ។ កន្លងមកមានឈ្មួញមួយចំនួននាំចូលម្ហូបអាហារពីក្រៅប្រទេលមិនបានវិចខ្ចប់ត្រឹមត្រូវនោះឡើយនិងមានដាក់សារធាតុគីមីប្រភេទ បូរ៉ាក់ ហ្វកម៉ូលីន ដើម្បីរក្សាគុណភាពចំណីអាហារ ដែលសារធាតុគីមីប្រភេទនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។

លោកអគ្គនាយកបានបន្តថា ផ្តើមចេញពីគំនិតទុច្ចរឹត របស់ឈ្មួញប្រើប្រាស់សារធាតុគីមីនៅក្នុងម្ហូបអាហារនេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរឹងនៅតាមព្រំដែន និងនៅតាមផ្សារនានាទូទាំងប្រទេសមានអាជីវកមួយចំនួនខឹងសម្បារត្រគោះបោះបោក ពេលសមត្ថកិច្ចកាំកុងត្រូវចាប់យកទំនិញហួសកាលបរិច្ឆេត និងទំនិញខូចគុណភាព ប៉ុន្តែសមត្ថកិច្ចរបស់បានធ្វើការព្យាយាមពន្យល់ឲ្យបងប្អូនអាជីវករបានយល់ដោយសារទំនិញទាំងនោះធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងនាមអគ្គនាយកដ្ឋានកាំកុងត្រូល សូមបងប្អូនអាជីវករដែលលក់ដូរនៅតាមផ្សារ និងអាជីវករដែលនាំផលិតផលម្ហូបអាហារពីបរទេសត្រូវគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ សព្វថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ពីសុខមាលភាពរបស់ប្រពលរដ្ឋ ដូច្នេះសូមចូលរួមទាំងអស់កុំដាក់លក់ម្ហូបអាហារណាដែលមានលាយសារធាតុគីមី និងកុំតាំងលក់ផលិតផលណាដែលហួសកាលបរិច្ឆេត ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ ដើម្បីឈានទៅលប់បំបាត់នូវរាល់ផលិតផលដែលលាយសារៈធាតុគីមីនេះបានតែមានការចូលរួមពីបងប្អូនជាអាជីវករ ប្រជាពលរដ្ឋ និងអាជ្ញាធរ-សមត្ថកិច្ចគ្រប់ផ្នែក ទើបអាចទប់ស្កាត់បានដើម្បីការពារសុខភាពប្រជារដ្ឋខ្មែរយើង ។

ក្រោយចប់កម្មវិធីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបទាំងអស់ជាង១០០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល ៕

sondos-9 sondos-3 sondos-6 sondos-7 sondos-5 sondos-4 sondos-2 sondos-8 sondos-1

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print