ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨នឹងធ្វើឡើង នៅក្នុងប្រទេសរុស្ស៊ី ខណៈរូបចចកឈ្មោះ Zabivaka ត្រូវបានជ្រើសរើសជាតំណាងនៃការប្រកួតដ៏ធំនេះ។
រូបចចកនេះត្រូវបានរចនាដោយនិសិ្សតម្នាក់ឈ្មោះ Ekaterina Bocharova ហើយទទួលបានសំឡេងបោះឆ្នោតគាំទ្ររហូត ដល់ទៅ៥៣ភាគរយក្នុងចំណោមសំឡេងបោះឆ្នោត១លាននាក់ ។ ចំណែករូបខ្លា វិញទទួលបានសំឡេង២៧ភាគរយ និងរូបឆ្មាទទួលបានសំឡេងគាំទ្រ២០ភាគរយ។
វីរបុរសបាល់ទាត់ World Cup របស់ ប្រេស៊ីលលោក Ronaldo ក៏បានចេញមក អបអរសាទរផងដែរ ៕
...