សួង សុខារ៉ានីត ហ្វឹកហាក់ជំនាញថ្មីត្រៀមយកការងារក្រៅស្រុក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីផ្អែម កញ្ញា សួង សុខារ៉ានីត កាន់តែលេចមុខមាត់ក្នុងការងារសិល្បៈពិសេសផ្នែកសម្តែងជាមួយនឹងស្នាដៃសម្តែងខ្សែភាពយន្តជាបន្តបន្ទាប់។ ក្រៅពីការងារសម្តែងនាងគ្រោងនឹងហ្វឹកហាត់ការងារជាពិធីការិនី និងច្រៀងបន្ថែមទៀតដើម្បីក្រសោបការងារក្នុងនិងក្រៅស្រុកមួយចំនួន។

សួង សុខារ៉ានីត ទើបនឹងបង្កើតឲ្យមានការភ្ញាក់ផ្អើលកាលពីថ្មីៗនេះជាមួយនឹងដំណឹងទិញផ្ទះនិងដូរឡានថ្មី ស្របដែលការងារសិល្បៈនាងរីកចម្រើនជាងឆ្នាំកន្លងទៅ។ តារាស្រីរូបនេះលើកឡើងថា ឆ្នាំនេះនាងបានចូលរួមសម្តែងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ បើទោះបីជានាងមិនទទួលបានតំណែងជាតួឯកក្តី។ នាងថា ខ្សែភាពយន្តភាគច្រើននាងបានសម្តែងជាតួកាច តួបងស្រីនិងតួម្តាយ ប៉ុន្តែសុទ្ធតែជាខ្សែភាពយន្តលេចធ្លោរ និងទទួលបានការសរសើរច្រើនពីទស្សនិកជន។

តារាស្រីវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ថា នាងទើបនឹងបញ្ចប់ការថតខ្សែភាពយន្តរឿងភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ រឿង”ហង្សបាក់ស្លាប” ហើយកំពុងបន្តថតខ្សែភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍ PNNគឺរឿង”ភក្តីស្នេហ៍ទ្វេភព”។ តារាស្រីរូបនេះនៅតែមានបំណងពង្រីកការងារសិល្បៈថ្មីរបស់ខ្លួនគឺការងារជាពិធីការិនី និងការច្រៀង បើទោះបីជាស្នាដៃសម្តែងរបស់នាងដើរទៅមុខលឿនក្តី។ នាងបន្តថា ដោយសារមានការណែនាំ ពីសិល្បករជើងចាស់មិត្តរួមអាជីព និងអ្នកផលិតកម្មវិធីមួយចំនួន នាងនឹងហ្វឹកហាត់ការងារថ្មីខាងលើនៅពេលឆាប់ៗខាងមុខនេះ។ នាងថា ពេលទំនេរមកដល់នាងនឹងធ្វើការហ្វឹកហាត់ភ្លាម ព្រោះតែនាងចង់ចេញទៅសម្តែងនៅក្រៅស្រុកតាមការរៀបចំរបស់អ្នកផលិតកម្មវិធី។ នាងថា តាមការធ្វើការសាកល្បង សំឡេងរបស់នាងទទួលបានការវាយតម្លៃថា អាចច្រៀងបានបើទោះបីជាមិនដូចអ្នកចម្រៀងអាជីពក្តី។ នាងថា ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក និងក្លាយជាគោលដៅមុនគេដែលនាងគ្រោងនឹងចេញទៅសម្តែង ទើបនឹងសម្រេចចិត្តដាក់ចិត្តកាយហ្វឹកហាត់ជាមួយនឹងសិល្បករជើងចាស់ដែលមានជំនាញស្រាប់។ នាងថា ការចាប់ការងារថ្មីនេះក៏នឹងអាចបំពេញតម្រូវការសម្រាប់អ្នកផលិតកម្មវិធីនៅក្នុងស្រុកដែលជាញឹកញាប់ពួកគាត់ស្នើឲ្យនាងឡើងច្រៀងក្នុងកម្មវិធីកម្សាន្តរបស់ទូរទ្សន៍នានា។

ចំពោះរឿងរ៉ាវស្នេហាវិញតារាស្រីរូបនេះបញ្ជាក់ថា នាងនៅមិនទាន់មានបុរសណាក្នុងចិត្តនៅឡើយ ហើយនាងក៏មិនទាន់ចាប់អារម្មណ៍ខ្លាំងនឹងរឿងរ៉ាវស្នេហាដែរ ព្រោះតែចង់ចំណាយពេលគិតឲ្យបានច្រើនជាមួយការងារសិល្បៈ។ ទោះជាយ៉ាងណានាងថា បុរសដែលនាងចង់បានមានលក្ខខណ្ឌច្រើនគឺសង្ហា ចិត្តទូលាយ មានទ្រព្យធនសមរម្យ និងមានទំនួលខុសត្រូវចំពោះក្រុមគ្រួសារ។ អ្វីដែលនាងរំពឹងគឺការងារសិល្បៈជោគជ័យមុនពេលស្នេហាមកដល់៕

ranit-4 ranit-7ranit-6ranit-10 ranit-8 ranit-11  ranit-5 ranit-3 ranit-9 ranit-1 ranit-2

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print