៤វិច្ឆិកា​សាលាឧទ្ធរណ៍​ជម្រះ​រឿង​លោក​ កឹម​ សុខា​

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបដិសេធក្នុងការចូលខ្លួន នឹងត្រូវសាលាឧទ្ធរណ៍ បើកសវនាការនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ។ នេះបើតាមមន្ត្រីសាលាឧទ្ធរណ៍បញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ ។

ជាមួយគ្នានេះ តុលាការកំពូលនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ក៏គ្រោងប្រកាសសាលដីកាសំណុំរឿងលោកកឹម សុខា ផងដែរ ចំពោះបណ្តឹងសុំមោឃភាពនីតិវិធីរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

មន្ត្រីសាលាឧទ្ធរណ៍ បង្ហើបឲ្យដឹងថា កម្មវត្ថុសំខាន់នៃសវនាការនេះ គឺ ជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ដែលមិនសុខចិត្តនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក កឹម សុខា រយៈពេល៥ខែនិងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល ។

គួររំលឹកថា លោក កែវ មុនី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ ” បដិសេធក្នុងការចូលខ្លួន ” តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។

តុលាការរកឃើញថា លោកកឹម សុខា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ព្រោះខកខានពីរលើកក្នុងនាមជាសាក្សី ចូលបំភ្លឺតុលាការ ពាក់ព័ន្ធបទល្មើសសញ្ចារកម្មដែលមានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ ៕

image

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print