ប៉ូលិសឥណ្ឌាបានឲ្យដឹងនៅថ្ងៃទី១០ខែសីហានេះថាៈ មានករណីប្រជ្រៀតជាន់លើគ្នាក្នុងពីធីបុណ្យសាសនាហិណ្ឌូក្នុងទីអារ៉ាមស្ថិតនៅស្រុកDeogarh រដ្ឋJharkhandភាគខាងកើតប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់និង២៤នាក់រងរបួស ។
លោកSubodh Kumar មន្ត្រីប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍អាក្រក់ខាងលើកើតឡើងក្នុងពេលដែលមនុស្សជាច្រើនប្រជ្រៀតគ្នាចូលក្នុងព្រះវិហារពេលទ្វារចាប់ផ្តើមបើក។ ក្នុងចំណោមអ្នកស្លាប់មានស្ត្រី៩នាក់ ។
ព្រះវិហារខាងលើស្ថិតនៅចម្ងាយពីទីក្រុង Patna រដ្ឋBihar ប្រមាណ១៥៥គីឡូម៉ែត្រនៅភាគខាងត្បូង ។
ការប្រជ្រៀតជាន់លើគ្នាតែងតែកើតឡើងនៅក្នុងពិធីបុណ្យសាសនាតាមវត្តអារ៉ាមនៅប្រទេសឥណ្ឌា ជាទីកន្លែងប្រមូលផ្តុំសាសនឹកយ៉ាងច្រើន នៅពេលដែលទីធ្លាវត្តតូចចង្អៀតគ្មានសុវត្ថិភាព ក៏ដូចជាគ្មានវិធីសាស្ត្រគ្រប់គ្រងហ្វូងមនុស្សជាច្រើន ៕
...
ប្រែសម្រួល៖ ម៉ែវ សាធី