ជនសង្ស័យ3នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងបានសំរេចរួចគេចខ្លួនដោយសុវត្ថិភាព បាន១ម៉ោងក្រោយក៏ប្រទះឃើញម៉ូតូខ្លួនដែលចោរយកមកផ្ញើនៅNetមួយកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូ១គ្រឿងមកឈប់នៅមុខផ្ទះទៅហើយស្រាប់តែលេចមុខជនសង្ស័យមានគ្នា៣នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូហើយជិះគេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍វាយប្លន់ខាងលើនេះកាលពីម៉ោង1និង20នាទីទាបភ្លឺថ្ងៃទី09សីហាឆ្នាំ2015 នៅចំណុចផ្លូវបេតុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

dwer

សមត្ថកិច្ចកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសែត ស៊ីណាត់ ភេទប្រុសអាយុ25ឆ្នាំមុខរបរ ជាងរថយន្តដ្នាក់នៅ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិអង្គតាអាំម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះខាងលើបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុ ខ្លួនមានគ្នា4នាក់មិត្តភត្តិ បានមកពីដើរលេងដោយបានជិះម៉ូតូតាមផ្លូវ271 សង្កាត់បឹងសាឡាង ខណ្ឌទួលគោកខណៈ មកដល់មុខក្លិបវើលដាន់មិត្តភក្តិបាននាំគ្នាចូលក្លិបអស់ចំណែកខ្លួនងងុយដេកព្រោះស្អែកឡើងត្រូវទៅធ្វើការផងទើបមិនចូលក្លិបជាមួយគេហើយបានជិះម៉ូតូម្នាក់ឯងទៅផ្ទះ ដោយជិះម៉ូតូ១គ្រឿងម៉ាកស្កូបពី ពណ៌ក្រហម សេរី2013 ពាក់ស្លាកលេខភ្នំពេញ1AP-9945 ខណៈមកដល់មុខផ្ទះស្រាប់តែមានជនសង្ស័យ3នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាសេ125 ពណ៌ខ្មៅមិនចាំស្លាកលេខ មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ខ្លួនគេចដោយសុវត្តិភាពតែម្តង ។

ប្រភពព័ត៌មានបានប្រាប់ទៀតថាក្រោយកើតជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចមូលដ្ឋានដើម្បីអោយជួយអត្តរាគមន៍ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ស្រាប់តែមួយម៉ោងក្រោយមកក៏បានប្រទេះឃើញម៉ូតូខាងលើត្រូវបានជនសង្ស័យជិះយកទៅផ្ញើប្លុងចោលនៅកន្លែងបើកអិនធឺណេត24ម៉ោងយីហោរ(CMK)នៅចំណុចផ្លូវ271 ភូមិអូរបែកក្អម សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ហើយជនសង្ស័យបានគេចខ្លួនអស់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកម៉ូតូខាងលើឃើញនិងបានឃាត់ខ្លួនបានជនសង្ស័យ3នាក់យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លាមៗ ក្រោយពីឃាត់ខ្លួនយកមកសាកសួរឃើញថាជនសង្ស័យទាំងបីអ្នកខាងលើមិនមានអ្វីពាក់ព័ន្ធនៅបទល្មើសនេះឡើងហើយក៏ដោះលែងអោយត្រឡប់ទៅផ្ទះវិញ ៕

has

r45

sei

ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print