បន្ទាយមានជ័យ៖ ឈើគ្រញូង ចំនួន១១០១គីឡូក្រាម ច្រកក្នុងការុងលាក់ទុកក្នុងខ្ទមរោងលក់ដូរមួយកន្លែងត្រូវបានក្រឡាបញ្ជីសាលាដំបូងខេត្តនិងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើរខេត្តបន្ទាយមានជ័យមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងក្រសួងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាដោយមានមេភូមិនិងអ្នកសារព័ត៌មានចូលរួមផងដែរបានធ្វើការឆែកឆេរកឃើញ កាលពីវេលាម៉ោងប្រហែល៩និង៣៥នាទីព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៥នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលសមត្ថកិច្ចបានរកឃើញឈើគ្រញូងដុំតូចៗមានចំនួន២៩៤ដុំស្មើនឹង១១០១គីឡូក្រាម ។
សមត្ថកិច្ចដែលបានចូលរួមនោះបានប្រាប់ថាម្ចាស់ដីសង់រោងនោះមានឈ្មោះកុយជឿនអាយុជាង៦០ឆ្នាំរស់នៅក្នុងភូមិកើតហេតុ។ ម្ចាស់ទីតាំងបានប្រាប់សមត្ថកិច្ចឲ្យដឹងថាឈើទាំងនេះមិនមែនជារបស់គាត់ឡើយគឺជារបស់ដែលគេបានយកមកផ្ញើប៉ុណ្ណោះ។ហើយម្ចាស់ផ្ទះអះអាងថាពេលដែលរូបគាត់មិនបានដឹងរឿងឈើទាំងនោះឡើយ។គឺជាមិត្តភ័ក្ដកូនប្រុសគាត់បានយកមកផ្ញើកូនប្រុសរបស់គាត់ឈ្មោះកុយចាន់វាសនា ដោយគេប្រាប់ថាកូនគាត់ថារថយន្តរបស់គេខូចស្រាប់តែថ្ងៃកើតហេតុក៏បានឃើញមានសមត្ថកិច្ចមកពេញផ្ទះពួកគាត់បែបនេះតែម្តងទោះជាយ៉ាងណាគាត់ក៏មិនរាំសមត្ថកិច្ចហើយឲ្យធ្វើតាមច្បាប់។
ក្រោយពីត្រួតពិនិត្យនិងថ្លឹងរួចរាល់សមត្ថកិច្ចជំនាញក៏បានដឹកឈើទាំងនោះយកទៅរក្សាទុកនិងធ្វើសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធី។ បែបណាក៏ដោយជុំវិញករណីខាងលើនេះគេសង្ឃឹមថាសមត្ថកិច្ចនិងវែកមុខរកឈ្មូញឈើគ្រញូងនេះមកជាមិនខានឡើយ។
ពាក់ព័ន្ធមន្ត្រីជម្នាញបង្ក្រាបឈើក្រញូងនេះលោក ជាផល្លី ប្រធានរដ្ឋបាលព្រៃឈើខេត្តបញ្ជាក់ថាៈចំណែកឈើក្រញូងដែលបង្ក្រាបនោះមានការចូលរួមពីព្រះរាជអាជ្ងាខេត្តរួមសមត្ថកិច្ចគ្រប់ជម្នាញហើយឈើដែលបង្ក្រាបបានចំនួន១១០១គីឡូក្រាម ចំណែកម្ចាស់គឺមិនបានស្គាល់អត្តសញ្ញាណទេដោយឈើនេះបានយកទៅលាកទុកដីឡូអ្នកស្រុកក្រោយពីធ្វើកំណត់ហេតុឈើប្រណិតទាំងអស់យកមករក្សាទុកក្នុងរដ្ឋបាលព្រៃឈើខេត្តនិងស្រាយជ្រាវរកមុខតាមក្រោយមកចាត់ការតាមច្បាប់ ៕
ដោយ៖ វណ្ណា