កម្លាំងអាវុធហត្ថឃាត់ខ្លួនមនុស្សប្រុសស្រី​ចំនួន១៦នាក់ នៅផ្ទួះសំណាក់ណាណាករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង២១និង០០ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ កម្លាំងការិយាល័យបង្ក្រាបគ្រឿងញៀន​អាវុធហត្ថ​បានសហការ​ជាមួយ​កម្លាំងអាវុធហត្ថខណ្ឌពោធិសែនជយ័ ចុះប្រតិបត្តិការចាប់ក្រុមជួញដូរ ចែកចាយ ប្រេីប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់ណាណា ឋិតតាមបណ្តោយផ្លូវវេង​ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មុខផ្សារត្រពាំងថ្លឹង។

សមត្ថកិច្ចបានអោយដឹងថាៈ លទ្ធផលកម្លាំងឃាត់ខ្លួនជនសង្ស័យបាន ១៦នាក់ (ស្រី៥នាក់) ចាប់យកវត្ថុតាង​ម្សៅ​ក្រាម​ពណ៏ស ១៨កញ្ចប់ (ក្នុងនោះមាន១កញ្ចប់ធំ) សម្ភារះប្រេីប្រាស់មួយចំនួន ម៉ូតូ ៤គ្រឿង និងចំពុះទុង១ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print