កំលាំងអធិការនគរបាលស្រុកព្រៃកប្បាសបង្ក្រាបអ្នកញៀនល្បែងទ្រង់ទ្រាយធំឃាត់ខ្លួនមនុស្សសរុប១៩នាក់

ចែករំលែក៖

ខេត្តតាកែវ៖ មនុស្ស១៩នាក់រួមទាំងវត្ថុតាងជាច្រើនត្រូវបានកំលាំងអធិការនគរបាលស្រុកព្រៃកប្បាសធ្វើការឃាត់និងរឹបអូសបន្ទាប់ពីបើកយុទ្ធនាការបង្ក្រាប ។

ហេតុការណ៍បង្ក្រាបក្រុមអ្នកញៀនល្បែងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

បើយោងតាមសម្ដីលោកជុំ ឈឿនអធិការនគរបាលស្រុកព្រៃកប្បាសបានអោយដឹងថាដោយមានសេចក្ដីរាយការពីប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនិងមានការសហការពីកំលាំងប៉ុស្ដ៏រដ្ឋបាលឃុំកំពង់រាបផងលោកក៏បានចាត់កំលាំងចុះទៅធ្វើការបង្ក្រាបបានដោយជោគជ័យ។លោកបានបន្ដទៀតថាក្នុងហេតុការណ៍ចុះបង្ក្រាបវង់ល្បែងខាងលើកំលាំងរបស់លោកបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០តែដោយក្នុងនោះមានក្មេងប្រុសម្នាក់មានអាយុ១៣ហើយនៅកំពង់សិក្សាផងលោកក៏ធ្វើការដោះលែងវិញនិងបានធ្វើកិច្ចសន្យាមិនអោយបន្ដលេងទៀត។

លោកអធិការបានបន្ថែមទៀតថាក្រៅពីឃាត់ខ្លួនក្រុមអ្នកញៀនល្បែងទាំងអស់នេះកំលាំងរបស់លោកបានដកហូតវត្ថុតាងមួយចំនួនដូចជាបៀ២ហ៊ូ មេអាប៉ោងចំនួន២ លុយចំនួន៦០ម៉ឺនរៀលរួមទាំងសភារៈមួយចំនួនទៀត។

លោកជុំ ឈឿនអធិការនគរបាលស្រុកព្រៃកប្បាសបានអោយដឹងថាដើម្បីអនុវត្តន៏គោលនយោបានភូមិឃុំមានសុវត្ថិភាពនិងមានការចូលសហការពីប្រជាពលរដ្ឋផងនោះទើបកំលាំងរបស់អាចឃាត់ក្រុមអ្នកញៀនល្បែងទាំងនេះដើម្បីរក្សាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកបាន ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង១៩រូបនិងវត្ថុតាងត្រូវបានកំលាំងអធិការនគរបាលស្រុកព្រៃកប្បាសលកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តតាកែវ និងបន្ដបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវធីច្បាប់ ៕

  

...

ដោយ៖ ជីសូរកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print