ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៥ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោក Phillippe STENMETZ ប្រធានទីភ្នាក់ងារអភិវឌ្ឍន៏បារាំង ( AFD ) ប្រចាំប្រទេសកម្ពុជា និងឡាវ ចូលជួបពិភាក្សាការងារនៅទីស្តីការក្រសួង ។ លោករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារាំង ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ទាំងការស្វែងរកសន្តិភាព និងការអភិវឌ្ឍ ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ដោយឡែកចំពោះវិស័យធនធានទឹក និងឧតុនិយម រដ្ឋាភិបាលបារាំង តាមរយ: AFD បានជួយដល់កម្ពុជាយ៉ាងច្រើន ទាំងផ្នែកទន់ និងរឹង ។ ប្រព័ន្ធទំនប់ការពារទឹកប្រៃព្រៃនប់ ស្ថិតនៅក្នុងខេត្តព្រះសីហនុ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត បាននិងកំពុងបម្រើដល់ដីស្រែកសិកររាប់មុឺនហិកតា ។ ថ្មីៗនេះបារាំងបានជួយផ្តល់ដល់ការងារស្តារព្រែកចំនួន ៣០ ព្រែកនៅក្នុងខេត្តកណ្តាល ។ ដោយឡែក លើការអភិវឌ្ឍធនធានមនុស្ស ភាគីបារាំងបានជួយដល់ការកដាងសមត្ថភាពមន្ត្រីរាជការរបស់ក្រសួងលើ វិស័យោ្សេងៗជាច្រើន ពិសេសលើការងារចងក្រងបញ្ជីសារពើភ័ណ្ឌប្រព័ន្ឌធារាសាស្ត្រ ក្នុក្រខ័ណ្ឌទូទាំប្រទេស ។
ជាការឆ្លើយតប លោក STENMETZ បានជម្រាបជូនលោករដ្ឋមន្ត្រីថា ក្នុងនាម AFD ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួង ដែលបានោ្តល់នូវកិច្ចសហការយ៉ាងកក់ក្តៅ ជម្រុញឲ្យការងាររបស់ AFD ប្រព្រិត្តទៅដោយរលូន និងទទួលបានជោគជ័យ។
លោក STENMETZ បានបន្តទៀតថា ក្នុងដំណាក់ការនៃការប្រែប្រួលអាកាសធាតុ ការចាត់វិធានការដោះស្រាយទឹក គឺជាប្រធានបទមួយដ៏សំខាន់ និងដែលពិភពលោកកំពុងមានការចាប់អារម្មណ៏ ។ ការដោះស្រាយបាន លុះត្រាតែយើងមានទិន្នន័យក្នុងដៃគ្រប់គ្រាន់ ។ ក្នុងន័យនេះ ភាគី AFD នឹងបន្តោ្តល់នូវការឧបត្ថម្ភគាំទ្របន្ថែមទៀតដល់ក្រសួងធនធានទឹក និងឧតុនិយម ទាំងផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ឌ និងការកសាងធនធានមនុស្ស ។
លោក STENMETZ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន AFD គ្រោងនឹងផ្តល់នូវកញ្ចប់ថវិកាកម្ចីសម្បទានប្រមាណ ពី ៥០ ទៅ ៦០ លានអឺរ៉ូបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅអភិវឌ្ឍន៏លើវិស័យផ្សេងៗ ដូចជា ការស្តារព្រែកបន្ថែមចំនួន ៣០ ព្រែក បន្ថែមលើព្រែក ៣០ ដែលបានអនុម័តកន្លងរួចមកហើយ ការសិក្សា ប្រមូល និងចងក្រងទិន្នន័យប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍចម្រុឋះនៅប្រព័ន្ធធារាសាស្ត្រដែលបានសាងសង់រួចរាល់ ។ល។ លោក STENMETZ បានបន្តថា តាមសំណើរបស់លោករដ្ឋមន្ត្រី ភាគី AFD ក៏នឹងជួយស្វែងរកជំនួយឥតសំណង ដើម្បីជួយដល់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សា និងរៀបចំជាផែនទីទឹកកក្រោម ដី ៕
ដោយ៖ សុខ ខេមរា