nkd

ឃាត់ខ្លួនបុរសម្នាក់និងរំដោះជនរងគ្រោះ២នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

nkd-36x6_outline

ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនបុរសម្នាក់និងរំដោះបានជនរងគ្រោះ២នាក់ពាក់ពន្ធ័និងករណីបង្ខាំងមនុស្សខុសច្បាប់កាលពីវេលាម៉ោង១១យប់ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់ក្រុងបាវិត ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាក្រោយពីទទួលបានបណ្តឹងពីក្រុមគ្រួសារជន រងគ្រោះភ្លាមលោកវរះសេនីយ៍ទោកែវ គង់ អធិការនគរបាលក្រុងបាវិតបានសហការជាមួយ នគរបាលប៉ុស្ត័ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបានបុរសម្នាក់ឈ្មោះច្រឹង ឌិនជុង អាយុ២៦ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិសុងមឺយហាយឃុំជីប៊ិនស្រុកចូវថាន់ខេត្តតៃនិញ។ រីឯជនរងគ្រោះដែលសមត្ថកិច្ចរំដោះបានមានឈ្មោះចាន ម៉ាតហុង ភេទប្រុសជនជាតិវៀតណាមអាយុ៣១ឆ្នាំមុខរបរលក់ដូរមានទីលំនៅសង្កាត់តឹងឡើយក្រុងបាមីខេត្តដាក់ឡាក់ បានខ្ចីលុយឈ្មោះអ៊ុក យិនភេទប្រុសជនជាតិវៀតណាមកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំនួន១៨០០ដុល្លារ និងជនរងគ្រោះឈ្មោះឡេ ធីសាង ភេទស្រី ជនជាតិវៀតណាមអាយុ៥៤ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិច្រឹងភួ ឃុំច្រឹងឡុង ស្រុកចូវថាន់ ខេត្តតៃនិញ បានខ្ចីលុយចំនួន១០០០ដុល្លារពីឈ្មោះវី ភេទប្រុស ជនជាតិវៀត ណាម ។

ជនសង្សយ័បានសារភាពនៅចំពោះសមត្ថកិច្ចថា ខ្លួនពិតជាបានស៊ីឈ្នួលយាម មនុស្សទាំង២នាក់នេះអោយឈ្មោះអ៊ុក យិន ឈ្មោះវឹង និងឈ្មោះវី ភេទប្រុសជនជាតិវៀតណាមមុខរបរជាមេរ៉ូលិញ(ប្តូរប្រាក់) ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលក្រុងបាវិតបានកសាងសុំណុំរឿងបញ្ជូនមកតុលាការតាមនីតិវិធី ៕

s3 s2 s1

ដោយ ៖ យឹម សុថាន

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print