play

តុលាការ​ឃុំ​ខ្លួន​បុរស​ម្នាក់​ពី​បទ​ឆបោក​និង​ប្រើប្រាស់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ក្លែង​ក្លាយ​

nkd-36x6_outline

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះដើម្បីបើកការស៊ើបសួរករណីឆបោក បទប្រើប្រាស់ស្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ។

ប្រភពព័ត៌មានខ្លះ បង្ហើបឲ្យដឹងថា បុរសរូបនេះ ក៏មានជាប់ពាក់ព័ន្ធបទល្មើសជាច្រើនទៀតដូចជា ឆបោក រំលោភសេពសន្ថវៈ និងយកដីគេលក់ជាដើម ។

ប្រភពព័ត៌មាន បញ្ជាក់ថា លោក កោ វណ្ឌី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ សាយ សូ ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទ”ឆបោក បទ ប្រើប្រាស់ស្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ៧៨ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

បុរសរូបនេះ ត្រូវបានសមត្ថកិច្ច ការិយាល័យព័ត៍មាននិងសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ។

ដើមចមនៃសំណុំរឿងនេះ ត្រូវបានប្រភពព័ត៌មាន អះអាងថា កាលពីថ្ងៃទី៣ខែតុលា ឆ្នាំ២០១៥ ឈ្មោះ សាយ សូ បានបញ្ចុះបញ្ចូលលួងលោមឈ្មោះ លន់ ឡេង ភេទប្រុស អាយុ៣៩ឆ្នាំ ឲ្យទិញរថយន្តរបស់ឈ្មោះ សាយ សូ ម៉ាកតូយ៉ូតា កាមរី ពណ៍ស ផលិតឆ្នាំ២០០២ មានផ្លាកលេខ 2L-4480 ដោយឈ្មោះ សាយ សូ អះអាងថា មានពន្ធត្រឹមត្រូវនិងមានលក្ខណៈបច្ចេកទេសល្អឥតខ្ចោះមិនបុក មិនប៉ះ (ឡានមូល) ។

ដោយការប៊ិនប្រសព្វក្នុងការនិយាយ បញ្ចុះបញ្ចូល ធ្វើឲ្យឈ្មោះ លន់ ឡេង ទន់ចិត្តព្រមព្រៀងក្នុងការទិញរថយន្តក្នុងតម្លៃ៨៥០០ដុល្លារអាមេរិកពីឈ្មោះ សាយ សូ និង បានធ្វើកិច្ចសន្យាត្រឹមត្រូវ ។ ក្រោយមក ឈ្មោះ សាយ សូ និយាយថា ជំពាក់ប័ណ្ណសម្គាល់យានយន្ត(កាតគ្រី)សិន ដោយពុំបានជាប់កាតគ្រី មកជាមួយ រួចក៏បែកគ្នាទៅ ។

ក្រោយមកទៀត ឈ្មោះ លន់ ឡេង បានទំនាក់ទំនងសុំកាតគ្រីពីឈ្មោះ សាយ សូ តែឈ្មោះ សាយ សូ ចេះតែសន្យាខ្យល់រហូត ។ ទើបឈ្មោះ លន់ ឡេង ដាក់ពាក្យបណ្ដឹងមក ការិយាល័យព័ត៌មាននិងសន្តិសុខនៃសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យឃាត់ខ្លួនឈ្មោះ សាយ សូ តែម្តង ៕

neat1image

ដោយ៖ ចេស្តា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print