donald-trump-kim-j_3545919b

គីមជុងអ៊ុនចេញសេចក្តីប្រកាសដំបូងក្រោយលោក ដូណាល់ ត្រាំជាប់ឆ្នោត

nkd-36x6_outline

មេដឹកនាំកូរ៉េខាងជើងលោក គីមជុង អ៊ុន បានចេញសេចក្តីប្រកាសអំពាវនាវឲ្យប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិកដូណាល់ ត្រាំ មានសកម្មភាពល្អប្រសើរជាងនេះជាមួយកូរ៉េខាងជើង។ ជាមួយគ្នានោះលោក គីមជុង អ៊ុន ក៏បានថ្កោលទោសរដ្ឋាភិបាលអាមេរិកដឹកនាំដោយលោក អូបាម៉ា មានសកម្មភាពចងគុំនុំជាមួយកូរ៉េខាងជើង។

នៅក្នុងសេចក្តីប្រកាសក្រោយទទួល បានជ័យជម្នះក្នុងការបោះឆ្នោតរបស់ លោក ត្រាំ ក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា រាល់សកម្មភាពឌឺដងបរមាណូ របស់កូរ៉េខាងជើងនាពេលកន្លងមក ដើម្បី តបតនឹងអាមេរិកដែលមានសកម្មភាពឈ្លានពានតែប៉ុណ្ណោះ។ ដូច្នេះបើរដ្ឋាភិបាល ក្រោយរបស់អាមេរិកមានទំនាក់ទំនងល្អ ជាមួយកូរ៉េខាងជើងសកម្មភាពបរមាណូ ក៏មិនមានដូចមុនដែរ។

នៅក្នុងកំណត់ហេតុប្រមាណ៩ទំព័រទី ក្រុងព្យុងយ៉ាងបានស្នើដល់ទីក្រុងវ៉ាស៊ីនតោនដកលិខិតគំរាមកំហែងបរមាណ ដល់កូរ៉េខាងជើង។ នៅក្នុងកំណត់ហេតុ នោះក៏បានបញ្ជាក់ថា អាមេរិកមានបំណង ចង់ផ្តួលរំលំមេដឹកនាំកូរ៉េខាងជើងក្រោយ ពេលដែលលោក គីមជុង អុីលស្លាប់។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថាការប្រកាសរបស់ទីក្រុងព្យុងយ៉ាងសំដៅទៅលើ លោកដូណាល់ត្រាំ ហើយអំពាវនាវឲ្យទី ក្រុងវ៉ាស៊ីនតោនមានការកែប្រែទំនាក់ ទំនងជាមួយកូរ៉េខាងជើង។

រដ្ឋាភិបាលថ្មីក៏មានយុទ្ធសាស្ត្រ ជាច្រើន សម្រាប់កូរ៉េខាងជើង ក្នុងនោះមានទាំងការ ដាក់ទណ្ឌកម្ម និងការចរចាប្រសើរជាងមុន។ បើទោះបីយ៉ាងណាក្តីគេសង្ឃឹមថា នយោ បាយដឹកនាំរបស់លោកត្រាំ ផ្តោតសំខាន់ទៅលើតែអាមេរិកប៉ុណ្ណោះ ក្នុងនោះមាន សេដ្ឋកិច្ច និងការងារធ្វើសម្រាប់ពលរដ្ឋ៕

donald-trump-kim-j_3545919b

ប្រែសម្រួល៖ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print