ទុកឲ្យកូនក្រមុំស្លាប់ដោយលង់ទឹក​មិនឲ្យប្រុសទៅជួយខ្លាចប៉ះរាងកាយខូចកិត្តិយសគ្រួសារ

ចែករំលែក៖

ស្រីក្រមុំវ័យ​២០ឆ្នាំ​បានស្លាប់ដោយលង់ទឹកនៅឆ្នេរសមុទ្រទីក្រុងឌូប៊ៃ​ប្រទេស​អារ៉ាប់​ក្រោយពេល​ឪពុក​របស់នាង​រារាំងក្រុមជួយសង្គ្រោះដែលជាបុរសទៅជួយនាងខ្លាចបាត់បង់កិត្តិយសគ្រួសារ ។

ស្នងការរងប៉ូលិស​ទីក្រុងឌូប៊ៃលោកAhmed Burqibah បានឲ្យដឹងថា​ បុរសម្នាក់បាននាំប្រពន្ធនិងកូនទៅហែលទឹកនៅឆ្នេរសមុទ្រ​ ក្រោយមកកូនស្រីរបស់គាត់អាយុ​២០ឆ្នាំក៏បានលង់ទឹក​ហើយស្រែកហៅឲ្យ​គេ​ជួយ ។ ភ្លាមៗនោះក្រុមជួយសង្គ្រោះ​ពីរនាក់បានរត់ទៅជួយនាងតែត្រូវឪពុករបស់នាងរារាំង ហើយថែមទាំងប្រតាយប្រតប់ជាមួយក្រុមជួយសង្គ្រោះទៀតផង។បុរសជាឪពុកបាននិងយាយថា ស៊ូទុកឲ្យ​កូនស្លាប់ប្រសើរជាងទុកឲ្យបុរសចម្លែកប៉ះរាងកាយកូនក្រមុំរបស់ខ្លួន ។

តាមប្រសាសន៍របស់ប៉ូលិសបានឲ្យដឹងថា​ បុរសដែលជាឪពុកដាច់ខាតមិនឲ្យបុរសចម្លែកប៉ះរាងកាយរបស់កូនស្រីខ្លួនឡើយខ្លាចខូចកិត្តិយស។ ក្រោយមកឪពុកគ្មានចិត្តរូបនេះក៏ត្រូវប៉ូលិសចាប់ខ្លួន។ចំណែកកូនស្រីដែលបានស្លាប់ដោយលង់ទឹកគួរឲ្យអាណិត ដែលជារឿងមិនគួរឲ្យកើតឡើងនោះឡើយ ដោយសារតែក្រុមអ្នកសង្រ្គោះនៅក្បែរនៅអាចជួយនាងបានគ្រប់ពេលវេលា ។

ប៉ុន្តែដោយសារតែកិត្តិយសគ្រួសារធំជាង​កូនខ្លួនឯងបុរសដែលជាឪពុកគ្មានចិត្តអាណិតកូនស្រី​ ក៏ជ្រើសរើសទុកឲ្យកូនស្លាប់មិនឲ្យគេប៉ះរាងកាយឡើយ ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print