អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យបុរស២នាក់បញ្ជូនទៅសាលាដំបូងខេត្តសៀមរាបពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តបានធ្វើការចាប់ខ្លួន បានជនសង្ស័យ២នាក់នៅចំនុចក្នុងផ្សារប្រិមប្រិយកន្លែង អ៊ិនធឺណែត ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយឯក ស្រីយូរ៉ា និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក សំ រិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានអនុវត្តវិធានការញុះញង់ធ្វើការចុះបង្ក្រាបបទល្មើសជាក់ស្តែង ។

IMG_20150811_080941

ហេតុការចុះប្រតិបត្តិការចាប់ខ្លួនជនសង្ស័យចំនួន២នាក់នេះធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅចំនុចផ្សារប្រិមប្រិយ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយនៅកន្លែងក្នុងអ៊ិនធឺណែត ។

លោកវរសេនីយឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ជនសង្ស័យ ចំនួន២នាក់មានៈទី១/ឈ្មោះ សួស ចន្ធី ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ(ជួញដូរ) បច្ចុប្បន្នមានទីលំនៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ទី២/ឈ្មោះ តាន់ ប៊ុនរិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំមុខរបរជាងដែក បច្ចុប្បន្នស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម (ចាត់ចែងឱ្យប្រើប្រាស់) ។

លោកបន្តថា ក្រោយពីចុះបង្ក្រាបរួចមក កម្លាំងជំនាញបាននាំយកមកសួរនៅការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត និងធ្វើការដកហូតវត្ថុតាងរួមមាន ទូរសព្ទ័ដៃ៣គ្រឿង ,ម៉្សៅគ្រើមពណ៌សថ្លាចំនួន២កញ្ចប់ ទម្ងន់០,៨៨ក្រាម និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យ ចំនួន២នាក់នឹងវត្ថុតាង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿនបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៥ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

IMG_20150811_081155

IMG_20150811_083010

IMG_20150811_082951

...

ដោយ៖ ឡាំសុធា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print