នគរបាលខេត្តកោះកុងបានបញ្ជូនជនសង្ស័យល្មោភកាមទៅសាលាដំបូង

ចែករំលែក៖

ខេត្តកោះកុង ៖ នៅរសៀល ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៦ នគរបាលនៃស្នងការខេត្តកោះកុង បាននាំខ្លួនជនសង្ស័យ ករណីចាប់រំលោភក្មេងស្រី ជាអនីតិជនក្រោមអាយុ១៥ឆ្នាំ ទៅកាន់ សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

គួរបញ្ជាក់ថា ជនសង្ស័យបានប្រព្រឹត្តល្មើសត្រង់ចំណុចផ្ទះរបស់ខ្លួនក្នុងភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៦នេះ ។

នគរបាលផ្នែកព្រហ្មទណ្ឌ ខេត្តកោះកុង បានអោយដឹងថា ជនសង្ស័យមានឈ្មោះ រដ្ឋ ថា ហៅ ឪអាកប ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបធ្វើស្រែរស់នៅភូមិបាក់រនាស់ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ. ភ .ភេទស្រី អាយុ០៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពរំលោភ ដោយប្រើម្រាមដៃបៀតបៀនប្រដាប់ភេទបណ្តាលអោយរលាត់មានឈាមតាមប្រដាប់ភេទ ។

បច្ចប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការបន្តតាមនិតិវិធី ៕ ដោយ ៖ សហការី

...

unnamed

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print