សមត្ថកិច្ចចម្រុះខណ្ឌមានជ័យឃាត់មនុស្ស៧នាក់ និងអ្នកលេងខ្នាយដែក៦ក្បាល

ចែករំលែក៖

ភ្នំពេញ៖យ៉ាងហោចណាស់អ្នកញៀនល្បែងជល់មាន់៦នាក់ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងដីឡូតិ៍១កន្លែង ស្ថិតនៅក្រុមទី១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពួកគេនាំគ្នាលួចលេងជល់មាន់ខុសច្បាប់។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងថា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយរូបលោកផ្ទាល់ និងមានការចុះសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសាលាដំបូងផងដែរនោះ បានធ្វើការឃាត់ខ្លួនអ្នកលេងជល់មាន់ចំនួន៧នាក់ និងដកហូតវត្ថុតាងមាន់ចំនួន៦ក្បាល ទ្រុងមាន់ចំនួន៤ ម៉ូតូចំនួន៤គ្រឿង។ លោកបន្តថា ទីតាំងជល់មាន់ដុះស្លែយូរហើយ។ កន្លងទៅលោកបានចុះទៅច្រើនដងហើយមិនដែលបង្ក្រាបបានទេ ទើបតែម្តងនេះលោកដាក់កម្លាំងចូលបង្កប់ទើបបង្ក្រាបបានជោគជ័យ។ លោកថា មិនមានម្ចាស់ទីតាំងជួលទេគឺដើរជល់តែតាពាសហ្នឹង តែនៅពេលយើងចុះបង្ក្រាបគេរត់ចូលផ្ទះពលរដ្ឋក្បែរនោះ ហើយយើងសហការជាមួយម្ចាស់ផ្ទះដើម្បីសុំចាប់ខ្លួន។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានបញ្ជាក់ថា មនុស្ស៧នាក់នោះមានឈ្មោះ ១/ប៊ុត រីម ២/កឹម កាន ៣/ឈួន ម៉េងហ៊ង ៤/លីម ឡៃលិច ៥/នេត រតនៈ ៦/ឯម នាង និង៧/ ឈ្មោះ សែ សុភក្ត្រ។ ក្នុងនោះអាគកខ្នាយដែកបានចំនួន៦ក្បាលផងដែរ។ បច្ចុប្បន្នមនុស្ស ៧នាក់ និងវត្ថុតាងបាននាំទៅសាកសួរ និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

img-20161126-wa0092 img-20161126-wa0051 img-20161126-wa0054 img-20161126-wa0078 img-20161126-wa0077

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print