លោក ម៉ក់ ពេជ្ជរិទ្ធ ៖ គ្មានអង្ករផ្លាស្ទិចនៅក្នុងប្រទេសកម្ពុជាទេ…..!

ចែករំលែក៖

ខេត្តកណ្តាល ៖ រឿងរ៉ាវដែលជនខិតខូចមួយចំនួនបង្ហោះនៅក្នុងបណ្តាញសង្គមfacebook បង្ហាញថា មានអង្ករផ្លាស្ទិចដាក់លក់និងចែកចាយនៅក្នុងប្រទេសកម្ពុជា បង្កអោយមានការព្រួយបារម្មពីសំណាក់ប្រជាពលរដ្ឋនោះ…បញ្ហានេះបានធ្វើអោយក្រសួងពាណិជ្ជកម្មនិងមន្ត្រីជំនាញកាំកុងត្រូលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចុះស្រាវជ្រាវស៊ើបអង្កេតរកហេតុផលពិតដើម្បីជាអំណះអំណាងបញ្ជាក់ជូនប្រជាពលរដ្ឋកុំអោយមានការព្រួយបារម្ភនិងជឿទៅតាមការឃោសនារបស់បណ្តាញសង្គមfacebook ដែលមានចេតនាអាក្រក់ដើម្បីបង្កបញ្ហាដល់សន្តិសុខស្បៀងនៅកម្ពុជា ។

ជាថ្មីម្តងទៀតលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងជាអនុប្រធានទី១ក្រុមការងារចុះជួយស្រុកកៀនស្វាយបានបញ្ជាក់យ៉ាងច្បាស់ថា ” គ្មានអង្ករផ្លាស្ទិកនៅក្នុងប្រទេសកម្ពុជាយើងទេ..ខ្ញុំសូមធានា…ការបង្ហោះតាមបណ្តាញសង្គម facebook គឺមានចេតនាបង្កាច់បង្ខូចគុណភាពអង្កររបស់ខ្មែរដែលអន្តរជាតិទទួលស្គាល់ថា ជាប្រភេទអង្កលេខ១នៅលើពិភពលោក…ការធ្វើបែបគឺមានចេតនាបំពុលបរិយាកាសសង្គម បង្កចលាចលដល់បញ្ហាសេដ្ឋកិច្ចជាតិ….ជាពិសេសក្រុមជនខិលខូចមានគោលបំណងច្រានទម្លាក់គុណភាពអង្កររបស់ខ្មែរយើង…។

សារជាថ្មី ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំអោយជឿតាមការឃោសនារបស់បណ្តាញ សង្គមfacebookនេះបានធ្វើឡើងនៅគ្រាដែលលោកអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធាន ក្រុមការងារចុះជួយឃុំភូមិធំនិងឃុំដីឥដ្ឋ រួមជាមួយក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៦០០នាក់កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុុកកៀនស្វាយ ខេត្តកណ្តាល ។

ក្រៅពីការបញ្ជាក់ពីបញ្ហារអង្កររួចមកលោកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជា ប្រធានក្រមការងារចុះជួយឃុំភូមិធំបានមានមតិសំណេះសំណាលបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដូច្នេះថា ឆ្លៀតពេលសម្រាក់ពីការងាររបស់រាជរដ្ឋាភិបាល ថ្ងៃនេះក្រុមការងារចុះជួយមូលដ្ឋានស្រុកកៀនស្វាយបានមកជួបសំណេះសំណាលជាមួយបងប្អូនដើម្បីទទួលយកសំណូមពរនិងដោះស្រាយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ…គ្មានគណបក្សណាយកចិត្តទុកដាក់និងដោះស្រាយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដូចគណបក្សប្រជាជននោះឡើយ…ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋធ្វើការពិចារណាថាតើគណបក្សណាដែលដឹកនាំប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនដល់សព្វថ្ងៃនេះ និងមានសន្តិភាពគ្រប់ទីកន្លែង…គឺមានតែគណបក្សប្រជា ជនតែមួយប៉ុណ្ណោះ…កុំចាញ់បោកការឃោសនារបស់គណបក្សនយោបាយមួយចំនួនដែលបំផុសបំផុលចលនាដឹកនាំបងប្អូនទៅចូលរួមធ្វើបាតុកម្មខុសច្បាប់….ឥឡូវនេះរាជរដ្ឋាភិបាលមិនអោយកើតមានសកម្មភាពណាដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថេរភាពនយោបាយឡើយ…រាល់ទង្វើណាដែលធ្វើអោយប៉ះពាល់ដល់ស្ថិរភាពនយោបាយនិងត្រូវកំចាត់ចោលទោះក្រោមរូបភាពណាក៍ដោយ…។

ក្នុងដំណើរចុងសប្តាហ៍ចុះជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋនេះលោក ម៉ក់ ពេជ្ជរិទ្ធ បានដោះស្រាយសំណូមពរភ្លាមៗជូនប្រជាពលរដ្ឋរួមមានថវិការជួយឧបត្ថម្ភដល់ស្ត្រីដែលសម្រាលកូនចំនួន១០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានថវិការ២០ម៉ឺនរៀល , ចេញថ្លៃព្យាបាលដល់គ្រួសារណាដែលគ្មានលទ្ធភាពទៅព្យាបាលឬវះកាត់នៅមន្ទីពេទ្យ , ដោះស្រាយស័ង្កសីសម្រាប់ធ្វើផ្ទះជូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក ជាពិសេសក្រុមការសន្យាថានិងដោះស្រាយដាក់បណ្តាញទឹកស្អាតជូនអ្នកភូមិកោះប្រាក់ ដោយឡែកប្រជាពលរដ្ឋជិត៦០០នាក់ដែលមកចូលរួមសំណេះសំណាលក្នុងម្នាក់ៗទទួលបានមី១កេះ ដូចៗគ្នា ៕ ដោយ ៖ សណ្តោស

dos-4 dos-3 dos-2 dos-1

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print