ខេត្តពោធិសាត់៖គ្រួសារមួយមានបងប្អូន៥នាក់តូចៗ កំពុងរស់នៅយ៉ាងកម្សត់វេទនា ដោយសារឪពុក.ម្តាយបានចាកចេញពីផ្ទះ ទៅធ្វើការនៅប្រទេសថៃចោលពួកគេ មិនដែលបានផ្ញើលុយកាក់សម្រាប់ទិញអង្កច្រកឆ្នាំងនោះឡើយ ។ សព្វថ្ងៃពួកគេ(កូនចាបកូនព្រាប)រស់បានអាស្រ័យអ្នកជិតខាងជួយ(ហុច)អង្ករ១កំប៉ុង២កំប៉ុង គ្រាន់ដាំបាយនាំបងប្អូនហូបកំដរស់ក្នុងខ្ទបស្លឹកត្នោត ដើម្បីទន្ទឹងរង់ចាំមេបាវិលវិញ ។ ជាមួយគ្នានោះពួកគេដើររើសគួស្រូវបានតិចតួច គ្រាន់ដោះដូរថ្នាំសង្កូវ ពេលជួបជំងឺឈឺស្កាត់គ្មានប្រាក់ទិញ ។ កូន(ចាបកូនពាប)មួយសំបុក្រនេះសព្វថ្ងៃរស់នៅភូមិ ទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ។ បើសិនបងប្អូន ឬសប្បុរសជនណា មានចិត្តមេត្តា ជួយចូលរួម ដោយក្តីអាណិតអាសូរចំពោះក្មេងកំព្រា ក្នុងត្រកូលគ្រួសារកំសត់នេះ សូមធ្វើការទាក់ទងទូរស័ព្ទលេខ ០១០ ៧៣៥ ៥៨១ ឬ ០៧១ ៣៣២ ៤៧៣៩ និង ០៩៧ ៧១៧ ៧២២៧ ដើម្បីជួយស្រង់សត្វលោកកំពុងលង់ទឹក ក៏ជាការជួយចូលក្នុងសង្គមជាតិដែរ៕
ដោយ៖ សហការី