image1

កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ឃាត់ជនសង្ស័យ២នាក់ ២ករណីផ្សេងគ្នា

nkd-36x6_outline

ភ្នំពេញ៖ ក្នុងរយៈពេលតែជាងកន្លះម៉ោងនគរបាលអន្តរគមន៍ខណ្ឌពោធិ៍សែនជ័យ ល្បាតការពារក្នុងមូលដ្ឋានបានឃាត់ជនសង្ស័យ
២នាក់ ២ករណីផ្សេងគ្នា ម្នាក់ករណីលួចខោរអាវ និងម្នាក់ទៀត រក្សាទុកនូវសារធាតុញៀន។

ករណីទី១ រក្សាទុកនូវសារធាតុញៀនថ្នាំម៉ាទឹកកក១កញ្ចប់តូច នៅវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យមានឈ្មោះ នី សុខប៉ាវ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ។

ករណីទី២ ដើរលួចខោរអាវតាមបន្ទប់ជួល ឃាត់ខ្លួននៅវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ខែឆ្នាំដដែល នៅផ្លូវបេតុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យមានឈ្មោះយស់ សាអែម អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតភូមិចែងមែង ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តសា្វយរៀង។

បើតាមលោកវេរៈសេនីយត្រី ប្រាក់ សុជាតិ អធិការរងទទួលផែ្នកអន្តរាគមន៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងបានធ្វើការល្បាតការពារនៅតាមមូលដ្ឋានដើម្បីបង្ក្រាបបទល្មើសផ្សេងៗ ខណៈពេលកំពុងជិះល្បាតក៏ប្រទះឃើញជនសង្ស័យករណីទី១កំពុងជិះម៉ូតូ ឃើញមានការសង្ស័យបានឃាត់ឲ្យឈប់ឆែករកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូចលាក់នៅក្នុងកញ្ចប់បារី ។

បន្ទាប់ពីដឹកជនសង្ស័យទៅផ្នែកជំនាញ ក៏ប្រទះជនសង្ស័យករណី២ ដើរគ្នា២នាក់ បានហៅឃាត់សួរនាំ ភ្លាមនោះជនសង្ស័យម្នាក់បានរត់ផ្លោះរបងគេចខ្លួនបាត់ ដោយម្នាក់ដែលឃាត់បាន ក្រោយពេលសួរនាំទើបដឹងថា ជាជនដើរលួចខោរអាវនៅតាមបន្ទប់ជួល ព្រោះមានខោខូវប៊ូយ២នៅជាប់និងខ្លួន។

ក្រោយពេលឃាត់បានជនសង្ស័យទាំង២នាក់ កម្លាំងបាននាំខ្លួនទៅកាន់ផ្នែកជំនាញនៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕

image2 image1

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print