កូរ៉េខាងជើងកាន់ទុក្ខ៣ថ្ងៃដល់អតីតមេដឹកនាំគុយបាហ្វុីដែល កាស្ត្រូ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បណ្តាញ ទូរទស្សន៍ជាតិកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បានទៅគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំ ហ្វុីដែល កាស្ត្រូ នៅស្ថានទូតគុយបាក្នុងទីក្រុងព្យុងយ៉ាង ។

កូរ៉េខាងជើងបានចាប់ផ្តើមកាន់ទុក្ខ មេដឹកនាំគុយបាចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃ ទី៣០ ខែវិច្ឆិកា ដើម្បីជាការគោរពដល់វីរ ភាពរបស់លោក ហ្វុីដែល កាស្ត្រូ។ លោក គីម ជុងអ៊ុន បានសរសេរនៅក្នុងសៀវភៅ កំណត់ហេតុបញ្ជាក់ថា អតីតមេដឹកនាំ គុយបាគឺជាមិត្តដ៏ជិតស្និទ្ធរបស់ពលរដ្ឋកូរ៉េខាងជើង។

នៅក្នុងពេលកាន់ទុក្ខកូរ៉េខាងជើងបានបង្ហូតទង់ជាតិពាក់កណ្តាល។ មេដឹកនាំ កូរ៉េខាងជើងក៏បានរំលែកទុកដល់ពលរដ្ឋ គុយបាទាំងមូលដែលបានបាត់បង់វីរបុរស បដិវត្តន៍របស់ខ្លួន។

លោក គីម ជុងអ៊ុន បញ្ជាក់ថា «លោក ហ្វុីដែល កាស្ត្រូ បានខិតខំអស់ពីកម្លាំងកាយ ចិត្តដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីររយៈពេលកន្លងមក ។ លោក គីម ជុងអ៊ុន បានសរសើរលោក ហ្វុីដែល កាស្ត្រូ ថាបានលះបង់មួយជីវិត ដើម្បីជាតិ និងសេចក្តីសុខរបស់ពលរដ្ឋ។

កូរ៉េខាងជើង និងគុយបានមានទំនាក់ ទំនងការទូតតាំងពីឆ្នាំ១៩៦០ មកទល់ ពេលនេះ។ ប្រទេសទាំង២មានស្ថានទូតនៅរដ្ឋធានីប្រទេសទាំង២ផងដែរ។ មេដឹកនាំគុយបាក៏បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងកាលពីឆ្នាំ១៩៨៦៕

cuba_fidel_castro_infonetvn11

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print