ប៉ារីស៖ ខ្មាន់កាំភ្លើងម្នាក់បានចាប់មនុស្ស៧នាក់ធ្វើជាចំណាប់ខ្មាំង នៅឯសាខាក្រុមហុនទេសចរណ៍មួយនៅទីក្រុងប៉ារីស។ ហេតុការខាងលើបានធ្វើឲ្យពលរដ្ឋបារាំងកាន់តែព្រួយបារម្ភខ្លាំងឡើង ពីអសន្តិសុខផ្ទាល់ខ្លួន។
ហេតុការណ៍ចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ស្ថិតនៅមហាវិថីMassena ស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីស កាលពីយប់ថ្ងៃទី២ខែធ្នូ។តាមសាក្សីនៅកន្លែងកើតហេតុបុរសម្នាក់ កាន់កាំភ្លើង រត់ចូលក្នុងទីស្នាក់ការទេសចរណ៍ Asieland នៅវេលាម៉ោង ១៨និង៣០នាទី ពេលដំបូងមនុស្សនៅទីនោះសង្ស័យថាជាការប្លន់។ កម្លាំងប៉ូលិសប្រឆាំងបាតុកម្ម ភ្លាមៗនោះក៏បានដល់ដល់កន្លែងកើតហេតុ ទប់ទល់និងសភាពការណ៍។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការខាងលើកើតឡើងនៅវេលាម៉ោង៩យប់។ ក្រោយមកចំណាប់ខ្មាំងក៏បានរំដោះតែខ្មាន់កាំភ្លើងក៏រត់ទៅបាត់។
តាមការប្រកាសរបស់លោក Jerome Coumet អភិបាលក្រុងប៉ារីស បានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលចាប់មនុស្សធ្វើជាចំណាប់ខ្មាងគឺនៅម្តុំនេះនៅឡើយ តែពេលប៉ូលិសចូលទៅដល់មិនឃើញស្រមោលជនដៃដល់។ ប៉ូលិសក៏បានឡោមព័ទ្ធទីតាំងខាងលើដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់។
អ្នកនាំពាក់ប៉ូលិសទីក្រុងប៉ារីសបានឲ្យដឹងថា ក្រុមអ្នកជំនាញបានស្វែងរកតាមចាប់ខ្លួនជនចាប់ជំរិតខាងលើ ។ ប៉ូលិសក៏បានស្នើរត្រួតពិនិត្យអ្នកបើករថយន្តចេញចូលម្តុំខាងលើផងដែរ។
បារាំងបានដាក់ប្រទេសនៅក្នុងគ្រាអាសន្នតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥មកទល់ពេលនេះ ក្រោយពេលមានការវាយប្រហារភេរវកម្មជាច្រើនឡើងកើនឡើងនៅក្នុងប្រទេសបារាំងបង្ករឡើងដោយក្រុម IS ៕
ដោយ៖ មែវ សាធី