ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៨០០នាក់

ចែករំលែក៖

ខេត្តកណ្តាល: ឆ្លៀតពេលសម្រាកពីការងាររាជរដ្ឋាភិបាលលោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ និងឃុំដីឥដ្ឋបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត៨០០នាក់នៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៦ ។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅថ្ងៃចុងសប្តាហ៍នេះដែរ លោកម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជួយឃុំភូមិធំបាន មានមតិសំណេះសំណាលដូច្នេះថា ឆ្លៀតពេលសម្រាក់ពីការងាររាជរដ្ឋាភិបាល ថ្ងៃនេះក្រុមការងារចុះជួយមូលដ្ឋានស្រុកកៀនស្វាយបានមកជួបសំណេះសំណាលជាមួយបងប្អូនដើម្បីទទួលយកសំណូមពរនិងដោះស្រាយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ……គ្មានគណបក្សណាយកចិត្តទុកដាក់និងដោះស្រាយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដូចគណបក្សប្រជាជននោះឡើយ…ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋធ្វើការពិចារណាថាតើគណបក្សណាដែលដឹកនាំប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនដល់សព្វថ្ងៃនេះ និងមានសន្តិភាពគ្រប់ទីកន្លែង…គឺមានតែគណបក្សប្រជា ជនតែមួយប៉ុណ្ណោះ…កុំចាញ់បោកការឃោសនារបស់គណបក្សនយោបាយមួយចំនួនដែលបំផុសបំផុលចលនាដឹកនាំបងប្អូនទៅចូលរួមធ្វើបាតុកម្មខុសច្បាប់….ឥឡូវនេះរាជរដ្ឋាភិបាលមិនអោយកើតមានសកម្មភាពណាដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថេរភាពនយោបាយឡើយ…រាល់ទង្វើណាដែលធ្វើអោយប៉ះពាល់ដល់ស្ថិរភាពនយោបាយនិងត្រូវកំចាត់ចោលទោះក្រោមរូបភាពណាក៍ដោយ…។
ក្នុងដំណើរចុងសប្តាហ៍ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនេះលោកម៉ក់ ពេជ្ជរិទ្ធ បានដោះស្រាយសំណូមពរភ្លាមៗជូនប្រជាពលរដ្ឋរួមមានថវិការជួយឧបត្ថម្ភដល់ស្ត្រីដែលសម្រាលកូន ក្នុង១គ្រួសារៗ ទទួលបានថវិការ២០ម៉ឺនរៀល , ចេញថ្លៃព្យាបាលដល់គ្រួសារណាដែលគ្មានលទ្ធភាពទៅព្យាបាលឬវះកាត់នៅមន្ទីពេទ្យ , ដោះស្រាយស័ង្កសីសម្រាប់ធ្វើផ្ទះជូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក ជាពិសេសក្រុមការសន្យាថានិងដោះស្រាយតាមសំណូមពរដូចជា ដាក់បណ្តាញទឹកស្អាតជូនអ្នកភូមិកោះប្រាក់ ធ្វើផ្លូវ តបណ្តាញចរន្តអគ្គិសនីចូលក្នុងភូមិ ជាមួយគ្នានេះដែរប្រជាពលរដ្ឋជិត៨០០នាក់ដែលមកចូលរួមសំណេះសំណាលក្នុងម្នាក់ៗទទួលបានមី១កេះ ដូចៗគ្នា ៕សណ្តោស

img_6003 img_6004 img_6005 img_6007 img_6008

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print