ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត្យ ប៊ុន រ៉ាន់នីហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥បានប្រកាសផ្តល់ថវិកាជួយដល់ជនរងគ្រោះដោយទឹកជំនន់នៅប្រទេសមីយ៉ាន់ម៉ានូវទឹកប្រាក់ចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមរយៈលោកវេជ្ជបណ្ឌិត ថាឡាស្វេ ប្រធានកាកបាតក្រហមមីយ៉ាន់ម៉ាសម្រាប់ជាមធ្យោបាយប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ ។ ថវិកាទាំងនេះនឹងផ្ញើជូនតាមគណនីរបស់កាកបាតក្រហមមីយ៉ាន់ម៉ា ។
បើតាមការបញ្ជាក់ឲ្យដឹងពីកាកបាតក្រហមកម្ពុជាគឺទឹកជំនន់បានវាយប្រទេសមីយ៉ាន់ម៉ា និងបានសម្លាប់ជីវិតមនុស្សជាង១០០នាក់ ផ្ទះសម្បែងជាង១លានខ្នងរងផលប៉ះពាល់ ព្រមទាំងដីកសិកម្មរាប់ពាន់ហិកតា ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិមួយចំនួនធំត្រូវរងការខូចខាត ៕
...
ដោយ៖ សុខ ខេមរា