ប្រើប្រាស់អាវុធខុសច្បាប់ ហើយបង្ករបួសស្នាមត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើអោយអាវុធរាលកៃផ្ទុះ ត្រូវចំដៃឆ្វេងបុរសម្នាក់ទៀតដោយចេតនា ។

ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង១០នាទីល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះ ឈ្មោះវ៉ាត  ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង    ក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ចមូលដ្ធានបានអោយដឹងថា  ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ជា ប៊ុន នី ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។ បុរសរូបនេះជាប់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់(អាវុធច្នៃស្នប់ខ្យល់)រាលកៃផ្ទុះត្រូវ ចំបុរសម្នាក់ឈ្មោះ សាន ហេង  ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំ-កើតហេតុខាងលើរងរបួសចំកំភួនដៃខាងឆ្វេង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី ៕

12-6-2016-8 12-6-2016-7 12-6-2016-6

...

ដោយ ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print