ចាប់ខ្លួនលោក​ឧកញ៉ា​ម្នាក់​ ពាក់​ព​ន្ធ័​ស៊ីដាច់​ប្រាក់​ក្រុមហ៊ុន​មួយ ចំនួន​៩០​ម៉ឺន​ដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យសមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាម្នាក់ពាក់ពន្ធ័ថា បានស៊ីដាច់ប្រាក់ក្រុមហ៊ុនមួយ ចំនួន៩០ម៉ឺនដុល្លារអាមេរិក ។ ប្រភពព័ត៌ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ឧកញ៉ារូបនោះឈ្មោះ ប៊ុន ស៊ីថា ភេទប្រុស អាយុ៥៩ឆ្នាំ មិនមានការបញ្ជាក់ពីអាស័យដ្ឋានពិតប្រាកដរបស់លោកឧកញ៉ានោះទេ ។ ប្រភពបន្តថា កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ នេះ មានលោកមេធាវីម្នាក់បាននាំកូនក្តីគឺលោកឧកញ៉ា ប៊ុន ស៊ីថា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលឆ្លើយបំភ្លឺលើបណ្តឹងមួយពីបទ ឆបោក ។ វេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃដដែលនោះ គេបានឃើញលោកមេធាវីមុខស្ងួតដើរចេញពីសាលាដំបូងទៅរករថយន្តជិះទៅវិញ ស្របពេលនោះតំណាងអយ្យការបានទាក់ទងសមត្ថកិច្ចឲ្យមកចាំឃាត់លោកឧកញ៉ានោះរួចហើយដែរ ។ កម្លាំងសមត្ថកិច្ចការិយាល័យអន្តរាគមន៍ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំដោយលោកវរៈសេនីយ៍ឯក ជាវ វិបុល ជាប្រធានការិយាល័យបានធ្វើការឃាត់ខ្លួនឧកញ៉ា ប៊ុន ស៊ីថា ក្រោមការចោទប្រកាន់ពីបទឆបោកនោះ ។ នៅពេលសមត្ថកិច្ចឃាត់ខ្លួនលោកឧកញ៉ាតាមបញ្ជារបស់តំណាងអយ្យការហើយ មិនទាន់យកទៅណាទេ ដោយរង់ចាំប្រគល់ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើការឃុំខ្លួន ឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។ ប្រភព័ត៌មានបន្តថា ដើមចមបណ្តាលឲ្យមានការឃាត់ខ្លួនលោកឧកញ៉ានោះ ផ្តើមចេញពីលោកឧកញ៉ា ប៊ុន ស៊ីថា ទទួលបាន(ស.ជ.ណ)មួយពីគណ:រដ្ឋមន្ត្រី ឲ្យធ្វើការដោះដូរដីរដ្ឋមួយកន្លែងរបស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញ ដែលការិយាល័យទាំង៣នេះនៅក្នុងបរិវេណតែមួយ ។ ពេលឧកញ៉ាបាន(ស.ជ.ណ) ហើយឧកញ៉ាបានលក់(ស.ជ.ណ)នោះទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃទឹកប្រាក់៩០ម៉ឺនដុល្លារអាមេរិក។ ពេលលក់(ស.ជ.ណ)ទៅឲ្យក្រុមហ៊ុននោះបានទទួលប្រាក់រួចហើយ តែ(ស.ជ.ណ)ទំនងមិនទាន់បានប្រគល់ឲ្យគេទេ ក្រោយមកក្រុមហ៊ុនមួយនោះទាមទារយក(ស.ជ.ណ) ក៏លេចឮព័ត៌មានថាលោកឧកញ៉ា ប៊ុន ស៊ីថា យកទៅដាក់បញ្ចាំបាត់ក្នុងទឹកប្រាក់ជាង១លានដុល្លារអាមេរិក ត្រង់ចំណុចនេះហើយបានជាក្រុមហ៊ុននោះប្តឹងលោកឧកញ៉ា ។ ភ្នាក់ងារយើងមិនអាចរកការទំនាក់ទំនងសាកសួរលើការចោទប្រកាន់រវាងភាគីលោកឧកញ៉ាបានទេ សូម្បីមេធាវីការពារក្តីក៏អត់ដែរ ដែលការរៀបរាប់ខាងលើនេះចាត់ទុកថាជាព័ត៌មានទទួលបានក្រៅផ្លូវការប៉ុណ្ណោះ ។ វេលារសៀលថ្ងៃទី៧ ដដែលសមត្ថកិច្ចនគរបាលដែលដឹកនាំដោយលោក ជាវ វិបុល បាននាំខ្លួនឧកញ៉ាទៅកាន់ក្រសួងមហាផ្ទៃ ពេលបណ្តើរចេញឡើងរថយន្តលោកប្រធានការិយាល័យបានបង្ហើបថា តុលាការផ្ញើសិន ព្រឹកស្អែកឲ្យនាំមកម្តងទៀត ៕   ដោយ៖ សហការី

12-8-2016-15 12-8-2016-14 image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print