កម្លាំងចម្រុះខេត្តពោធិ៍សាត់ជាង១០០នាក់ចុះបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ខូយរីដា អភិលរងខេត្តពោធិ៍សាត់មធ្យោបាយធ្វើដំណើរដោយកាណូតតូចធំចំនួនប្រមាណ១៦គ្រឿង ចុះបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំរយៈពេលចំនួនប្រមាណ២ថ្ងៃកន្លងមកហើយនៅបឹងទន្លេសាប ដោយចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិចំនួនរាប់តោន ផងដែរ និងបំផ្លាញចោលនូវឧបករណ៍បទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ជាវត្ថុតាង នៅនឹងកន្លែងយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ។

ប្រតិបត្តិការនេះអនុវត្តន៍ឡើងរយៈពេលពីថ្ងៃពេញ គឺថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០១៦ នៅបឹងទន្លេ សាប ចាប់ពីចំណុចឃុំកំពង់លួង ស្ថិតក្នុងភូមិកំពង់ឃ្នាស ឃុំក្បាលត្រាច និងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លទ្ធផលសម្រេចបានរួមមាន បទល្មើសនេសាទ ប្រភេទឧបករណ៍រួមផ្សំឬរបាំង(ប) ប្រមាណ ៧៦ខ្សែ មានប្រវែងប្រមាណ១៨,១១០ម៉ែត្រ ក្បាល(ប)ចំនួនប្រមាណ៦៧គ្រឿង លូកងសាច់ អួនចំនួនប្រមាណ៧មាត់ បង្គោល(បនិងឈ្នក់)ចំនួនប្រមាណ ៤,៨៨៩ដើម និងចាក់លែងត្រី ចម្រុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិវិញប្រមាណ៥,៦៩៥គីឡូក្រាម ។

ប្រភពព័ត៌មានខាងលើបន្តថា លុះនៅថ្ងបន្ទាប់គឺថ្ងៃទី៧ប្រើប្រាសកំលាំងចំនួនប្រមាណ ៩៣នាក់មធ្យោបាយធ្វើដំណើរដោយកាណូតចំនួនប្រមាណ ១៦គ្រឿងដដែលធំចំនួន ប្រមាណ១០គ្រឿង លទ្ធផលសម្រេចបានរួមមាន បទល្មើសនេសាទប្រភេទឧបករណ៍រួមផ្សំ ឬរបាំងសាច់អួន(ប)ចំនួនប្រមាណ៧១កន្លែង មានប្រវែងចំនួនប្រមាណ២៥,២៧០ម៉ែត្រ របាំង ស្បៃមុងប្រវែងចំនួនប្រមាណ៥០០ម៉ែត្រ ក្បាល(ប)ចំនួនប្រមាណ៤១គ្រឿង លូកងសាច់អួន ចំនួន ប្រមាណ ២៤មាត់ បង្គោល(បនិងឈ្នក់)ចំនួនប្រមាណ ១១,៦០៥ដើម ខ្សែរួមផ្សំចំនួនប្រមាណ ១,៦៧០ម៉ែត្រ និងចាក់លែងត្រីចម្រុះចំនួនប្រមាណ ២,៣៤៥គីឡូក្រាម ។

លទ្ធផលជាវត្ថុតាងដែលកម្លាំងធ្វើការបង្រ្កាបបានទាំងអស់ សម្រេចបំផ្លាញចោលនូវនឹងកន្លែង ហើយប្រតិបត្តិការណ៍បង្រ្កាបខាងលើនេះ នៅតែបន្តធ្វើជាបន្តបន្ទាប់ទៅទៀត ៕ ដោយ ៖ ប៉ឹមពិន

...

12-8-2016-17 12-8-2016-18 12-8-2016-22 12-8-2016-19 12-8-2016-20 12-8-2016-21

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print