ស្ត្រីវ័យចំណាស់ម្នាក់សង្ស័យដើរឆ្លងថ្នល់រថយន្តបុកស្លាប់ រួចបើកគេចបាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ក្បែរចិញ្ចើមថ្នល់ ដោយគេសង្ស័យថាត្រូវរថយន្តបុកខណៈដែលដើរឆ្លងថ្នល់រួចអ្នកបើករថយន្តបើកគេចខ្លួនបាត់។

ករណីខាងលើនេះត្រូវបានគេប្រទះឃើញសាកសពស្ត្រីរងគ្រោះនៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ក្បែរបង្គោលគីឡូ៤៧៧ លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិ-ឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

បើតាមអ្នកភូមិអះអាងថាស្ត្រីរងគ្រោះ ជាមនុស្សមានមិនសូវគ្រប់និងតែងតែដើរឆ្លងផ្លូវចុះឡើងនិងគ្មានគោលដៅពិតប្រាកដ។ មានន័យថាដល់កន្លែងណាសម្រាក់នៅកន្លែងនោះ។

លោក សែន ស៊ីថា អធិការស្រុកថាឡាបរីវ៉ាត់បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះម៉ី សាវ៉ន អាយុ៥០ឆ្នាំ មានទីលំនៅភូមិអូរដ្រល ឃុំថាឡា ស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែង។

លោកអធិការបានសន្និដ្ឋានថា ស្ត្រិរងគ្រោះស្លាប់ដោយសាររថយន្តបុកខណៈដែលស្ត្រីរងគ្រោះដើរឆ្លងថ្នល់។ ការដែលលោកសន្និដ្ឋានបែបនេះ ព្រោះនៅជិតស្ត្រីរងគ្រោះមានស្នាមកង់រថយន្ត ហើយស្នាមដាច់ស្លឹកត្រចៀក និងបែកក្បាលក៏មានជាប់ស្នាមកង់ផងដែរ។

បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច័យបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាន ដើម្បីទំនាក់ទំនងក្រុមគ្រួសារស្ត្រីរងគ្រោះមកទទួលយកសាកសព៕

img_9181 img_9180 img_9178 img_9183 img_9182 img_9188 img_9187 img_9184 img_9189 img_9179 img_9186

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print