ប្តីផឹកស្រាស្រវឹង ប្រើចបកាប់សម្លាប់ប្រពន្ធ ចោលសពនៅក្រោមផ្ទះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅវេលម៉ោង១៥ និង ៤៥នាទីរសៀលថ្ងៃទី១២ ធ្នូ ២០១៦ នេះមានអំពើឃាតកម្មប្ដីប្រើចបកាប់សម្លាប់ប្រពន្ធ នៅភូមិសេរីភាពឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជនរងគ្រោះឈ្មោះ តឹក សារុំ ភេទស្រី អាយុ៤០ឆ្នាំ ប្តីដែលជាជនសង្ស័យឈ្មោះ ឃីម ញ៉ច ភេទប្រុស អាយុ៤៥ឆ្នាំ ជាកសិករ នៅភូមិ ឃុំកើតហេតុខាងលើ ។
បើតាមសាក្សីបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យផឹកស្រាស្រវឹង រួចយកចបកាប់ កាប់ប្រពន្ធត្រូវចំឆ្អឺងជំនីខាងឆ្វេង និងដើមដៃ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្រោមផ្ទះ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យជាប្តី ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី ៕ ដោយ៖ សហការី

...

img_6203 img_6204 img_6205 img_6206

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print