ផ្ទុះ​ឆេះ​នៅ​ទីក្រុង​កំពង់​ផែ​ភាគ​ខាងជើង​ប្រទេស​ចិន​ ស្លាប់​ និង​របួស​ជាង​៤០០​នាក់​

ចែករំលែក៖

ហេតុការណ៍​ផ្ទុះ​ដែល​មាន​កម្លាំង​ខ្លាំង​២​លើក​បាន​កើតឡើង​បន្ទាប់​មក​ក្លាយទៅជា​អគ្គិភ័យ​ស្ថិត​នៅ​ក្នុង​តំបន់ឧស្សាហកម្ម​នៃ​ទីក្រុង​កំពង់​ផែ​ Tianjin​ ភាគ​ឦសាន​ប្រទេស​ចិន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៧នាក់​ និង​រង​របួស​៤០០​នាក់​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ចិន​ China​ Daily​ ។​

download1

​វេ​ដី​អូ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គេ​ទំព័រ​ព័ត៌មាន​របស់​ចិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បាញ់​ផ្សែង​ទៅ​លើ​លំហ​អាកាស​ខ្ពស់​រាប់រយ​ម៉ែត្រ​ ។​ នៅ​ជិត​កន្លែង​ឆេះ​នោះ​មាន​អគារ​ខ្ពស់​២​អម​សងខាង​ ។​ ពលរដ្ឋ​ បុគ្គលិក​កម្មករ​ដែល​នៅ​ទីនោះ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ អ្នកខ្លះ​បែ​បន់​ស្វែងរក​ការ​ជួយ​ពី​ព្រះ​ជា​ម្ចាស់​ ។​

​បណ្តាញ​ព័ត៌មាន​ចិន​ CCTV​ បាន​ផ្សព្វផ្សាយ​ថា​ ហេតុការណ៍​ផ្ទុះ​បង្ក​ទៅ​ជា​អគ្គិភ័យ​បាន​កើតឡើង​ អំឡុង​ពេល​ដែល​មានការ​ដឹក​ជញ្ជូន​ជាតិ​ផ្ទុះ​(​រំសេវ​ធ្វើ​កាំជ្រួច​)​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ម៉ោង​នៅ​ក្នុង​តំបន់​ ថ្ងៃ​ទី​១២​ ខែសីហា​ ។​ ហេតុការណ៍​ផ្ទុះ​នេះ​មាន​កម្លាំង​ខ្លាំង​ធ្វើ​ឲ្យ​កម្រើក​ញាប់​ញ័រ​ និង​ជះ​ចំហាយ​ក្តៅ​ជិត​១​គីឡូម៉ែត្រ​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ហេតុការណ៍​ផ្ទុះ​ទី​១​កើតឡើង​បាន​រយៈពេល​៣០​នាទី​ ស្រាប់តែ​មាន​ហេតុការណ៍​ផ្ទុះ​មួយទៀត​កើតឡើង​ ។​

​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ម្នាក់​ឈ្មោះ​ Monica​ Andrews​ ជនជាតិ​កា​ណា​ដា​ និង​ជា​គ្រូបង្រៀន​ផង​នោះ​បាន​បញ្ជាក់​ថា​ អ្នកស្រី​មើល​ចេញ​ទៅ​ខាងក្រៅ​តាម​ប​ង្អូ​ច​ទៅ​លើ​អាកាស​ឃើញ​ផ្ទៃមេឃ​ពណ៌​ក្រហមឆ្អៅ​តែ​ម្តង​ ។​ អ្នកស្រី​បាន​មើលឃើញ​ហេតុការណ៍​ផ្ទុះ​លើក​ទី​២​ ហើយ​មាន​សភាព​វឹកវរ​ចលាចល​ មនុស្ស​គ្រប់​គ្នា​រត់​ចាក​ចេញពី​អគារ​ លំនៅ​ឋាន​រៀងៗ​ខ្លួន​ដោយ​ស្មានថា​ ជា​ការ​រញ្ជួយ​ដី​ ។​ រថយន្ត​ចាប់ផ្តើម​ប្រជៀ​ត​គ្នា​ចាកចេញ​ ។​ អ្នកស្រី​បញ្ជាក់​ថា​ ហេតុការណ៍​ផ្ទុះ​ឆេះ​អី​កាច​សាហាវ​ម៉េះ​ ។​

​ទីភ្នាក់ងារ​ស៊ី​ន​ហួ​បាន​បញ្ជាក់​ថា​ ហេតុការណ៍​ផ្ទុះ​ឆេះ​នេះ​បណ្តាល​ឲ្យ​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​ដែល​គ្រោះថ្នាក់​ដល់​សុខភាព​ផង​ដែរ​ ។​ ហេតុការណ៍​ផ្ទុះ​លើក​ដំបូង​មាន​ម្សៅ​ជាតិ​ផ្ទុះ​TNT​ ប្រមាណ​៣​តោន​ ។​ ចំណែក​ហេតុការណ៍​ផ្ទុះ​លើក​ទី​មាន​ម្សៅ​ជាតិ​ផ្ទុះ​ប្រមាណ​២១​តោន​ ។​

​ពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​បាន​ប្រាប់​ប្រភព​ព័ត៌មាន​ថា​ ឥទ្ធិពល​ផ្ទុះ​មាន​កម្លាំង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​បាក់បែក​ប​ង្អូ​ច​ និង​ខូចខាត​អគារ​ថែម​ទៀត​ផង​ ។​ មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួស​ដោយសារ​តែ​កញ្ចក់​ប​ង្អូ​ច​ និង​ថ្ម​នៃ​អគារ​បាក់បែក​ខ្ទាត​ត្រូវ​ទៅ​ចំ​។​ ប្រភព​ព័ត៌មាន​ CCTV​ បាន​បញ្ជាក់​ថា​ រថយន្ត​ប្រមាណ​១០០​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​ ៕​

tianjin-blast1

...

 

 

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print